ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឱ្យលើកលែងពន្ធនាំចូល ដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧គ្រឿង

215

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមជាគោលការណ៍ឱ្យ លើកលែងពន្ធនាំចូល ដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន ៧៥៧គ្រឿង។ នៅបើតាមលិខិត ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់ក្រសួងមហាផ្ទៃ។

ការអនុញ្ញាតជាគោលការណ៍នេះ បានធ្វើឡើង បន្ទាប់ពីមានចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លិខិតទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះថា៖ «សេចក្តីដូចមានចែង ក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនសម្តេច ឯកឧត្ដមមេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជា គោលការណ៍ឱ្យ លើកលែងពន្ធនាំចូល ដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្ត ពាក់ស្លាកលេខនគរបាល ចំនួន៧៥៧ (ប្រាំពីររយហាសិបប្រាំពីរ)គ្រឿង របស់ ក្រសួងមហាផ្ទៃ ដែលបាននិងកំពុងប្រើប្រាស់ នៅតាមបណ្តាអង្គភាព ចំណុះក្រសួងមហាផ្ទៃ ដូចមានក្នុង តារាងភ្ជាប់មកជាមួយ»៕

អត្ថបទដែលជាប់ទាក់ទង