ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូ I T F រៀបចំសេណារីយោ សម្រាប់ឆ្នាំ២០២៣

90

ភ្នំពេញ៖ ក្នុងថានៈជាជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ( International Taekwondo Federation)អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធតេក្វាន់ដូITFកម្ពុជា លោកកែវ រ៉េមី បានរៀបចំនូវសេណារីយោ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាបណ្ដើរៗហើយ ។

កម្ពុជាបានជម្រាបដល់បណ្តាប្រទេស អាស៊ីអាគ្នេយ៍ទាំងអស់ អំពីការហ្វឹកហាត់ត្រៀម លើវិញ្ញាសា ដែលកំណត់នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដោយមិនចាំដល់ពេល ទើបបណ្ដាប្រទេសដែលជា សមាជិកនោះទេនោះទេ។ ដូច្នេះ ការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣លើប្រភេទកីឡាតេក្វាន់ដូITF គឺឈរលើគោលការណ៍ ប្រកបដោយតម្លាភាព និងយុត្តិធម៌ពី ព្រោះយើងបានចេញ វិញ្ញាសាទាំងអស់យ៉ាងលម្អិត ជូនដល់បណ្តាប្រទេសនានាឲ្យបានដឹងមុន។
តេក្វាន់ដូ ITF មិនមែនជាប្រភេទកីឡាអូឡាំពិកនោះទេ វាជាក្បាច់គុនរបស់ ប្រទេសកូរេខាងជើង ស៊ីហ្គេម៣០លើក កន្លងមកប្រភេទ
កីឡានេះមិនត្រូវ បានដាក់ឲ្យប្រកួតឡើយ ហើយនៅឆ្នាំ២០២៣ គឺជាឆ្នាំដំបូងហើយ ដែលក្បាច់គុន របស់កូរេខាងជើងមួយនេះនឹងបង្ហាញខ្លួន ។
ទោះជាយ៉ាងនេះក៏ដោយ ក៏ក្បាច់គុនតេក្វាន់ដូ ITF នេះបានរៀបចំឲ្យមាន ការប្រកួតកម្រិតតំបន់ កម្រិតទ្វីប និង កម្រិតពិភពលោក ។
ជាមួយនឹងការបញ្ជាក់ អំពីវិញ្ញាសា ដែលត្រៀមប្រកួត ព្រមជាមួយនិងការគោរព គោលការណ៍លេង ដោយយុត្តិធម៌(Fair Play)ពីព្រោះ
ក្នុងថានៈជាម្ចាស់ផ្ទះកម្ពុជា គឺជាអ្នកចេញវិញ្ញាសា ទាំងអស់យ៉ាងលម្អិត ជូនដល់បណ្តាប្រទេសនានា ឲ្យបានដឹងមុន។
បណ្តាប្រទេសជាមាជិក នៃតំបនអាស៊ីអាគ្នេយ៍ ក៏បានបង្ហាញនូវការបារម្ភ លើផ្នែកប្រព័ន្ធ (System) នៃការចុះឈ្មោះ និងការប្រកួតជាដើម ដូច្នេះសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ទៅបណ្ដាប្រទេស ជាសមាជិកថា សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិជាអ្នករ៉ាប់រងជួយទាំងអស់ លើផ្នែកបច្ចេកទេសប្រព័ន្ធនេះ លើដំណើរការនៃការចុះ​ឈ្មោះការឲ្យពិន្ទុការកាត់សេចក្តី លើប្រព័ន្ធអេឡិចត្រូនិក។ ដូច្នេះ ការប្រកួតេក្វាន់ដូ ITF នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា គឺគោរពតាមស្តង់ដារអន្តរជាតិ។
ប្រទេសដែលនឹងចូលរួមប្រកួត កីឡាតេក្វាន់ដូ ITF ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ មាន៧ប្រទេសដូចជា កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន។ ITF កម្ពុជា បានដាក់គោលដៅ ដណ្តើមមេដាយមាស ឲ្យបាន១៥គ្រឿង ដោយសារតែប្រភេទ តេក្វាន់ដូ ITF កម្ពុជា កំពុងមានសក្តានុពលខ្លាំង។

កាលពីឆ្នាំ២០១៩ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទសប៊ុលហ្គារី គឺកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ លេខ១១ ក្នុងចំណោម៨៧ប្រទេស ហើយបើប្រៀបធៀប ការប្រកួតទ្វីបអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៨ គឺកម្ពុជាឈរនៅ ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសកូរ៉េខាងជើង។
ដូច្នេះ ការដាក់គោលដៅដណ្តើម មេដាយមាសឲ្យ១៥គ្រឿង របស់តេក្វាន់ដូ ITF កម្ពុជា នៅពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនមែន ជាឧបសគ្គធំពេកនោះទេ ដោយសារកីឡាករ កីឡាការិនីជម្រើសជាតិ នៅតែអាចបន្តការហ្វឹកហាត់ ជាប់ជាប្រចាំ ហើយឯកឧត្តម កែវ រ៉េមី តែងតែត្រួតពិនិត្យបច្ចេកទេស ដោយផ្ទាល់ ក៏ដូចជាផ្តល់ការ លើកទឹកចិត្ត ដើម្បីបន្តការអភិវឌ្ឍ ប្រជែងមេដាយឲ្យ បានជោគជ័យ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង