ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះអគ្គិភ័យ ឆេះឡរ​សម្ងួត​ពោត នៅខេត្តប៉ៃលិន

311
ខេត្ត​ប៉ៃលិន​៖ នៅវេលា​ម៉ោង​ប្រហែល ០១:០០​ នាទី​យប់ ថ្ងៃ​ចន្ទ១កើតខែ​បុស្សឆ្នាំឆ្លូវ ត្រីស័​ក​ ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែ មករា ឆ្នាំ​២០២២​ មានករណីគ្រោះអគ្គិភ័យឆេះឡរ​សម្ងួត​ពោតមួយបានកើតឡើងនៅក្នុងសៃឡូ​ ដែលស្ថិតនៅភូមិ ប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ម្ចាស់ឈ្មោះ ស៊ុន ឡាយ ហៅ តាប៉ោង ភេទ​ ​ប្រុស អាយុ​ ៥៥ ឆ្នាំ មានទី​លំនៅ ភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។
 ការខូចខាត៖-​ ពោតគ្រាប់ចំនួន ២០ តោន -​ នឹងពុំមានគ្រោះថ្នាក់ដល់ អាយុជីវិតប្រជាពលរដ្ឋឡើយ​ ។
​ ការចេញអន្តរាគមន៍ជួយសង្គ្រោះ​ កម្លាំងរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរាលខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងទទួលផែនគ្រប់គ្រង់ ការងារអាវុធគ្រឿង ផ្ទុះបានចេញរថយន្តចំនួន ០៣​ គ្រឿង សហការជាមួយ កម្លាំងអធិការក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលអូតាវ៉ៅ និងកម្លាំងវេនប្រចាំបញ្ជា ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត​ ភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង ០៣:៣០ នាទីទាប​ភ្លឺ ថ្ងៃខែឆ្នាំដដែល​ ។
អត្ថបទដែលជាប់ទាក់ទង