ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ហើយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ

64

ភ្នំពេញ៖ កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ១៩ដួសទី១ និងដាសទី២រួច ហើយមានគម្លាតរយៈពេល ចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ហើយ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ

  ជាក់ស្តែងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ នៅតាមទីតាំងទាំង៤២ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ គេបានឃើញកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតាអាណាព្យាបាលបាននាំកូនចៅរបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩  ដូសជំរុញ ឬដូសទី៣យ៉ាងច្រើនកុះករ ក្រោយការរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ

   បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ធ្នូ២០២១កន្លងមកនេះបានបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតាអាណាព្យាបាលអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំង ដូសមូលដ្ឋានជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្រេចបានលទ្ធផលលើសពីផែនការដែលបានគ្រោងទុកក្នុងនោះ ការបញ្ជូនបុត្រធីតា និងសាច់ញាតិមកទទួលវ៉ាក់សាំងបង្ការ គឺជាផ្នែកមួយដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីង១៩ រហូតអាចឈានទៅបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងណាមិញ ដើម្បីសម្រេចបានភាពស៊ាំសហគមន៍ និងធានាបានប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទៅ ស្របពេលនៃការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំណត់រាជធានីភ្នំពេញជាចំណុចចាប់ផ្តើមនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣នេះតាមអភិក្រមផ្ការីក និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (..១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ១៩ ដួសទី១ និងដាសទី២រួច ហើយ មានគម្លាតរយៈពេលចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ (ដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ)

  ទន្ទឹមនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

សំបុត្រកំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិត ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ដួសទី១។

   ជាថ្មីម្ដងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកចំពោះមាតាបិតាអាណាព្យាបាល អ្នកគ្រប់គ្រង មណ្ឌលថែទាំកុមារដែលត្រូវនាំបុត្រធីតាឬសាច់ញាតិ អញ្ជើញមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់ ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ការពារ និង កុំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង