ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនជាង៩០ខ្នងផ្ទះ នៅចំនុចតាម៉ូងផ្អែម ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ពួកគាត់ពិតជាសប្បាយ រីករាយខ្លំាំងណាស់ បានប្រើប្រាស់អគ្គិនីរដ្ឋហើយ

455

ព្រះសីហនុ៖ ព្រឹកថ្ងៃ៤ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យ ការតបណ្តាញអគ្គីសនី ជូនប្រជាពលរដ្ឋដែលរស់នៅចំនុច ត្រមូងផ្អែម ស្ថិតនៅភូមិស្ទឹង ឆាយ ឃុំស្ទឹងឆាយខាងត្បូង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលទីតាំងនេះគឺជាតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន និងមិនមានអគ្គីសនីប្រើប្រាស់ ឡើយនាពេលកន្លង មក។

នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានមាន ប្រសាសន៍សំណេះសំណាល សួរសុខ ទុក្ខ និងស្វែង យល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងចែកជូនភេសជ្ជៈ និងបានឧបត្ថមដល់ស្រ្តីមាន ផ្ទៃពោះចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០មុឺនរៀល ដើម្បីជួយសំរួលការចំណាយ នៅពេលសម្រាលកូននាពេលខាងមុខ។

ឯកឧត្តម ក៏បានណែនាំ ជំរុញដល់ក្រុមការងារតបណ្តាញអគ្គីសនី អោយពន្លឿនការងាររបស់ខ្លួន ដើម្បីអោយប្រជាពលរដ្ឋមាន អគ្គីសនីប្រើប្រាស់គ្រប់ខ្នងផ្ទះ បានឆាប់រហ័ស សម្រួលដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃបានងាយស្រួល។

ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ ប្រជាពលរដ្ឋបានបង្ហាញនូវភាព សប្បាយរីករាយ និងថែ្លងអំណរគុណចំពោះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដែលបានយកចិត្តដាក់ គិតគូរ ពីផលលំបាករបស់ប្រជាពលរដ្ឋរស់នៅ ក្នុងចំនុចត្រមូងផ្អែមទាំងអស់ តាមរយៈការចាត់ចែងក្រុម ការងារតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋ ប្រើប្រាស់នៅពេលនេះ។

សូមជម្រាបថា នៅចំនុចត្រមូងផ្អែម ស្ថិតនៅភូមិស្ទឹង ឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា មានប្រជាពលរដ្ឋរស់នៅចំនួន ៣៨៤នាក់ ស្រី ១៩៣នាក់ ស្មើនឹង ៩២ខ្នងផ្ទះ ស្មើនឹង ១១៥ គ្រួសារ និងមានមតេយ្យសិក្សាសហគមន៍ចំនួន ១ខ្នង មានសិស្សចំនួន ១៩ នាក់នស្រី ៤នាក់ ព្រមទាំងមានសាលាបឋមសិក្សាចំនួន ១ខ្នងមានសិស្សសរុប ៩៦នាក់ ស្រី៥៥នាក់៕

អត្ថបទដែលជាប់ទាក់ទង