ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយ:ពេល៤ឆ្នាំខាងមុខ អង្គភាពស៊ីម៉ាក់ អាចដោះស្រាយបញ្ហា តំបន់គ្រាប់មីន នៅសេសសល់ ដែលមានកំណត់ត្រា ក្នុងទិន្នន័យជាតិ បានប្រមាណជាង៩០% ពោលគឺប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡា

135

 

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា មហ្ឆិតារបស់អង្គភាពស៊ីម៉ាក់ អាចដោះស្រាយបញ្ហា តំបន់គ្រាប់មីន នៅសេសសល់ ដែលមានកំណត់ត្រា ក្នុងទិន្នន័យជាតិ បានប្រមាណជាង៩០% ពោលគឺប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡាក្នុងរយ:ពេល៤ឆ្នាំខាងមុខនេះ។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងបែបនេះ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានCMAC ភ្នំពេញ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលការងារ ប្រតិបត្តិការឆ្នាំ២០២១ និងលើកទិសដៅផែនការសមាហរណកម្មឆ្នាំ២០២២ សិក្ខាសាលានេះមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ សិក្ខាសាលានេះពិភាក្សាលើ យុទ្ធសាស្រ្តសំខាន់ៗ របស់អង្គភាពស៊ីម៉ាក់ដូចជា ៖ ១. ក្នុងការធ្វើកំណែទំរង់កិច្ចប្រតិបត្តិការ សំដៅបង្កើនប្រសិទ្ធភាពប្រតិបតិ្តការ ទាំងបរិមាណនិងគុណ ភាព តាមរយ:ការពង្រឹងសមត្ថភាព និងវិន័យជំនាញកម្លាំងជួរមុខ អ្នកគ្រប់គ្រងជួរកណ្តាល តាមភូមិភាគ/ខេត្ត បំពាក់សម្ភារៈបច្ចេកទេសនិងបទដ្ឋានប្រតិបត្តិ ។ ២. កំណែទំរង់ការងារផ្គត់ផ្គង់ និងគ្រប់គ្រងហិរញ្ញវត្ថុ សំដៅឆ្លើយតបកាន់តែមានប្រសិទ្ធភាព តាមតម្រូវការប្រតិបតិ្តការផង និងតំរូវការដៃគូអភិវឌ្ឍន៍ផង។ ៣. ពង្រឹងការគ្រប់គ្រងធនធាមនុស្ស ហ្វឹកហ្វឺនសមត្ថភាពកំរិតជាតិនិងអន្តរជាតិ។ និងទី៤. បន្តពង្រឹងសមត្ថភាពដោះមីន ឆ្លើយតបតម្រូវ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អភិវឌ្ឍន៍ទេសចរ /ប្រាង្គប្រាសាទ អភិវឌ្ឍន៍តំបន់ដីសង្គមកិច្ច សម្រាប់ប្រជាជនក្រីក្រ … ជាដើម។

តាមផែនការអង្គភាពស៊ីម៉ាក់ក្នុងឆ្នាំ២០២២នេះ មានគោលដៅបោសសំអាត រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់ មីន តំបន់គ្រាប់បែកចង្កោម និងតំបន់សំណល់ គ្រាប់យុទ្ធភណ្ឌសង្គ្រាមនានា ចំនួនជិត២០០គីឡូម៉ែត្រក្រឡា កើនឡើងជិត៩០% ប្រៀបនឹងផែនការឆ្នាំ២០២១។ នេះជារបត់ថ្មីនៃយុទ្ធសាស្ត្រ ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្រនិ ងការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលគឺចុងឆ្នាំ២០២៥
“កម្ពុជាគ្មានការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្ស” ដែលការប្តេជ្ញាចិត្តនេះស្របតាម ស្មារតីអនុសញ្ញាអន្តរជាតិអូតាវ៉ា នៃការហាមប្រាមការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្ស។

មហ្ឆិតារបស់អង្គភាពស៊ីម៉ាក់អាចដោះស្រាយបញ្ហាតំបន់គ្រាប់មីន នៅសេសសល់ដែលមានកំណត់ត្រា ក្នុងទិន្នន័យជាតិបានប្រមាណ ជាង៩០% ពោលគឺប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡា ក្នុងរយ:ពេល៤ឆ្នាំខាងមុខនេះ។

ដើម្បីសំរេចផែនការឆ្នាំ២០២២នេះ និងទៅមុខទៀត អង្គភាពស៊ីម៉ាក់បានទទួល នូវការគាំទ្រទាំងថវិកា សម្ភារ:បច្ចេកទេស និងការឧបត្ថម្ភពីរាជរដ្ឋាភិបាល រដ្ឋាភិបាល ជប៉ុន ផ្ទាល់ រដ្ឋាភិបាលជប៉ុនតាមរយ:JICA និងតាមរយ:អង្គការ JMAS រដ្ឋាភិបាលចិន រដ្ឋាភិបាលអាមេរិកតាមរយ:អង្គការNPA រដ្ឋាភិបាលណ័រវេស្សតាមរយ:អង្គការNPA រដ្ឋាភិបាលប៊ែលហ្សិកតាមរយ:អង្គការAPOPO និងរដ្ឋាភិបាលអូស្ត្រាលី កូរ៉េខាងត្បូង និងកាណាដាតាមរយ:យន្តការពហុភាគី UNDP/CMAA និងដៃគូមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង