ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគួច ចំរើន ត្រូវបានប្រកាស់ចូលមកកាន់តំណែងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាមជាផ្លូវការហើយ

437

 

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកគួច ចំរើន ត្រូវបានប្រកាស់ចូលមកកាន់តំណែងជាប្រធានគណៈកម្មាធិកាគណបក្សខេត្តកំពង់ចាមហើយ ជំនួសលន់ លឹមថៃ ក្រោយពីជាប់ជាតំណាងរាស្រ្តខេត្តកំពង់ចាម ក្នុងអាណត្តិទី៦នេះ។
   ពិធីនេះនឹងត្រូវធ្វើឡើងនារសៀលថ្ងៃទី០៨ កញ្ញា២០១៨នេះនៅទីស្នាក់ការណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោកលោកយឹម ឆៃលី សមាជិកគណៈ​អចិន្រ្តៃយ៍​​គណៈ​កម្មាធិការ​កណ្តាលនិងជាប្រធានក្រុមការងារ​ថ្នាក់កណ្តាលចុះជួយ​ខេត្តកំពង់ចាម លោក ហ៊ុន ណេង សមាជិក​​គណៈ​កម្មាធិការ​កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារ​ថ្នាក់កណ្តាលចុះជួយ​ខេត្តកំពង់ចាម ជាមួយនិងការចូលរួមពី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់ផងដែរ។
  លោកគួច ចំរើន ក្នុងឱកាសនោះ សម្តែងនូវក្តី រំភើព
រីករាយ និងសូមគោរពដឹងគុណដ៏ស្មោះស្ម័គ្រចំពោះគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាពិសេស​​​ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច​ក្រឡា​ហោម ស ខេង អនុប្រធានគណបក្ស លោកយឹម ឆៃលី សមាជិកគណៈ​អចិន្រ្តៃយ៍​​គណៈ​កម្មាធិការ​កណ្តាលនិងជាប្រធានក្រុមការងារ​ថ្នាក់កណ្តាលចុះជួយ​ខេត្តកំពង់ចាម លោក ហ៊ុន ណេង សមាជិក​​គណៈ​កម្មាធិការ​កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារ​ថ្នាក់កណ្តាលចុះជួយ​ខេត្តកំពង់ចាម ព្រមទាំងថ្នាក់​ដឹកនាំទាំងអស់ ដែលបានផ្តល់នូវជំនឿទុកចិត្ត និងការជឿជាក់មកលើរូបលោក និងបាន​សម្រេចផ្តល់ការគាំទ្រចំពោះរូបលោកឲ្យទទួលមុខ​តំណែងជា«ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម»។
  លោកបន្តថា ក្នុងនាមប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម លោកសូមបេ្តជ្ញាថានឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង​ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ​ទៅ  ដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់។
   លើសពីនេះទៀត លោកគួច ចំរើន ក៏បានបេ្តជ្ញា​ចូល​រួម ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និងជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ ដោយឈរលើគោលការណ៍ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ដើម្បីឲ្យស័ក្តិសមទៅនឹងជ័យជំនះ យ៉ាងភ្លូកទឹក ភ្លូកដី ដែលប្រជាជនបានគាំទ្រមកលើគណបក្ស​ប្រជាជន​កម្ពុជា។
 ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់​គណបក្សប្រជា​​ជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី ៦ នេះ ៕
អត្ថបទដែលជាប់ទាក់ទង