ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃផលិតផលសរុប នៃផលិតកម្មដំណាំសរុបមានទំហំ ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥%ធៀបនឹងឆ្នាំ២០២១

57

 

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា យោងតាមរបាយការណ៍ជាបឋម ដែលទទួលបានពី អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះបានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាសម្រេចបាន ៖ ផលិតកម្មដំណាំកសិកម្មនៅទូទាំងប្រទេស ទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០, តម្លៃផលិតផលសរុប នៃផលិតកម្មដំណាំសរុបមានទំហំ ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥%ធៀបនឹងឆ្នាំ២០២១ ។

ឯកឧត្តម វេង សាខុន បានបន្តថា ផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ ទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២៨ ៥៨៩ ៤៩៣ តោន ក្នុងនោះ ៖ ១. ដំណាំស្រូវ មានចំនួន ១២ ២០៦ ៩១១ តោន កើនឡើងចំនួន ១១,៦៣% ធៀបនឹងឆ្នាំ២០២០ ដែលមានបរិមាណចំនួន ១០ ៩៣៥ ៦១៨តោន , ២. ដំណាំសាកវប្បកម្ម មានចំនួន ៤ ៦០៨ ២៣៣ តោន ដែលមានប្រភេទដំណាំសំខាន់ៗដូចខាងក្រោម ៖ – ដំណាំបន្លែគ្រប់ប្រភេទ មានចំនួន ៩០៨ ៥៩៥ តោន , – ដំណាំហូបផ្លែ មានចំនួន ៣ ៦៩៩ ៥៤៨ តោន (ស្វាយចំនួន ២ ១៩៧ ២៦៥ តោន ចេកអំបូងលឿងចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់ចំនួន ១២១ ៨៦៤តោន មៀនប៉ៃលិន/មៀន ចំនួន ១៣១ ៤៩៨ តោន និងដំណាំហូបផ្លែផ្សេងទៀតចំនួន ៥៤៣ ៤២៤ តោន) , – រុក្ខជាតិលម្អ មានចំនួន ៩០តោន។

ដំណាំឧស្សាហកម្ម មានចំនួន ១៩ ១៥៨ ៩៩៥ តោន ដែលប្រភេទដំណាំសំខាន់ៗដូចខាងក្រោម ៖ – ដំណាំដំឡូងមី មានចំនួន ១៤ ៧២៨ ៥២០ តោន , – ដំណាំពោតក្រហម មានចំនួន ៦៩៩ ០៧៥ តោន , – ដំណាំអំពៅ មានចំនួន ២ ៤២១ ៩៦៥ តោន , – គ្រាប់ស្វាយចន្ទី មានចំនួន ៤៧២ ៦៣៦ តោន , – ដូង មានចំនួន ១៩០ ៩២៤ តោន – និងដំណាំឧស្សាហកម្មផ្សេងទៀតមានចំនួន ៦៤៥ ៨៧៥ តោន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា តាមការប៉ាន់ស្មាន តម្លៃជាទឹកប្រាក់ ដែលទទួលបានពីផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ សរុបមានចំនួនប្រមាណ ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥% ក្នុងនោះ៖ – តម្លៃទទួលបានពីការនាំចេញ កសិផលមានវិញ្ញាបនបត្រ មានចំនួន ៣ ៩៥៨ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ១០៥,៤៣% , – តម្លៃទទួលបានពីការនាំចេញកសិផល គ្មានវិញ្ញាបនបត្រ មានចំនួន ៩៥៩ លានដុល្លារអាមេរិកថយចុះចំនួន ៣៦,២៩% ធៀបឆ្នាំ២០២០ , – តម្លៃទទួលបានពីកសិផល ដែលសល់សម្រាប់ប្រើប្រាស់ក្នុងស្រុក មានចំនួន ៥ ៦៤៨ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ២៥,៤៥%៕

អត្ថបទដែលជាប់ទាក់ទង