ប៉ូលិស ឃាត់ខ្លួន ពេទ្យនិងជំនួយការ ៤នាក់ នៃមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល ពាក់ព័ន្ធនឹងការកែសម្ផស្សដោយវះកាត់ អតីថិជជាច្រើននាក់ បណ្តាលឱ្យមានបញ្ហា
ភ្នំពេញ ៖ ប៉ូលិសចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល ឃាត់ខ្លួន ពេទ្យនិងជំនួយការ ៤នាក់ នៅក្នុងតំបន់បឹងកក់
ក្នុងការចុះត្រួតពិនិត្យនេះ បានធ្វើការឃាត់ខ្លួនពេទ្យ និងជំនួយការទាំង៤នាក់នេះ នាវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានមកកែសម្ផស្ស កន្លងមក។
ឃាត់ខ្លួនពេទ្យ និងជំនួយការទាំង៤នាក់នេះ ជាប់ពាក់ព័ន្ធនឹងការកែសម្ផស្សដោយវះកាត់ អតីថិជជាច្រើននាក់ បណ្តាលឱ្យមានបញ្ហា តែគេចវេស និង មិនទទួលខុសត្រូវ។
សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបញ្ជូនខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និង ចាត់ការ តាមនីតិវិធីច្បាប់ ៕