ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បញ្ជាឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញ​ ត្រូវតែពង្រឹងការល្បាត​ ដើម្បីបង្ការ​ ទប់ស្កាត់បទល្មើសនានា កុំឱ្យកើតមានឡើង

64

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦​ ខែមករា​ ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហុក​ ថាវណ្ណ​ អនុប្រធាននាយកដ្ឋានបុគ្គលិក​ តំណាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​ អគ្គស្នងការរង​ និងជាប្រធាននាយកដ្ឋានបុគ្គលិក​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ ជូនមន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ជាមួយនោះដែរ ក៏មានការរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ​ និងទិសដៅការងារប្រចាំខែមករា​ ឆ្នាំ២០២២​ ដោយមានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យជំនាញ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។

នៅក្នុងពិធីនេះដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានផ្តាំផ្ញើ​ និងណែនាំដល់មន្ត្រីនគរបាល ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួន​ ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ​ ម្យ៉ាងវិញទៀតផ្នែកជំនាញផ្សេងៗទៀត ដូចជាចរាចរណ៍​ និងសណ្តាប់ធ្នាប់​ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់​ ដោយមានកាយវិការ​ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ​ ។

ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព​ គ្រប់កងកម្លាំងចំណុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាំងអស់​ ត្រូវតែពង្រឹងការល្បាត​ ដើម្បីបង្ការ​ ទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង​ ៕

អត្ថបទដែលជាប់ទាក់ទង