ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណងស្នេហា៥ឆ្នាំ របស់ ពេជ្រ សោភា និង ឆឹម សក្កដា បានដល់ផ្លូវទាល់ មានតែពាក្យឌឺដងគ្នាផ្ទួនៗ ប៉ុណ្ណោះ

281

 

ភ្នំពេញ៖ ទីបំផុតចំណងស្នេហារវាងតារាសម្តែង ឈឹម សក្កដា និងតារាចម្រៀងពេជ្រ សោភា វ័យ៥ឆ្នាំពេញនោះបានដើរដល់ផ្លូវទាល់ហើយ។ តាមរយៈសារលេបខាយឌីដងឲ្យគ្នាកាន់ តែបញ្ជាក់បានថាស្នេហានេះបានដល់ទីបញ្ចប់ដែលមុននេះក៏មានការ លើកឡើងថាមានអ្នកទី៣ចូលជ្រៀតជ្រែក នោះតែម្តង។
មិនទាន់មានការបកស្រាយច្បាស់លាស់ មែនជុំវិញរឿងរ៉ាវស្នេហារបស់សិល្បករមួយ មួយគូនេះដែលទើបតែបែកធ្លាយ នៅដើមខែមករា ឆ្នាំ២០២២ នេះ ទាំងពេជ្រ សោភា និងលោក ឆឹម សក្កដា នៅតែព្រលយពាក្យឌឺដងដាក់គ្នាតាម បណ្ដាញសង្គមជាហូរហែឥតដាច់។

 

ពេជ្រ សោភា បានចោទជាសំណួរខ្លីមួយតាម បណ្ដាញសង្គមនៅមុននេះបន្ដិចថា តើអាចប្រាប់នាងបានទេ មនុស្សស្រីទាំងអស់ចង់បានភាពច្បាស់លាស់ទេ?។
នាងបន្ថែមថា៖“ភាពច្បាស់លាស់ ដែលមនុស្សស្រីគ្រប់រូបចង់បាន”។ ការបញ្ចេញសំណេរនេះថ្មីៗក្តៅៗក្រោយពីនាងទើបនឹងបង្ហោះសារប្លែកៗនេះ ពេជ្រ សោភា បានបញ្ចេញវីដេអូ និងរូបថតស្និទ្ធស្នាលជាមួយបុរស ម្នាក់នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ដោយគេសង្ស័យថា បុរសម្នាក់នោះ គឺជា
អនាគតស្វាមីរបស់នាង គឺមិនមែនលោក ឆឹម សក្កដា ដែលធ្លាប់តែមានទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួតជាច្រើនឆ្នាំមកហើយនោះទេ។ ខណៈដែរ លោក ឆឹម សក្កដា ក៏បានបង្ហោះសារមួយខ្លីដែរថា ជីវិតស្នេហារបស់លោក ជួបតែបរាជ័យរហូត បើកមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់។

គេចាំបានថាចំណងស្នេហាដោយបើក ចំហររវាងអ្នកទាំងពីរត្រូវបានប្រកាសឡើង កាលពីអំឡុងខែមករាឆ្នាំ២០១៧ គឺគ្រាដែលពួកគេបានទៅចូលរួមក្នុង កម្មវិធីសម្ពោធភាពយន្តដ៏ល្បីល្បាញ មួយហើយកន្លងទៅជាបន្តបន្ទាប់ទាំងអ្នកមេម៉ាយ ពេជ្រ សោភា និងតារាសម្តែងកំលោះសង្ហាលោក ឆឹម សក្កដា ធ្លាប់ប្រាប់បណ្ដាញសារព័ត៌មាន ក្នុងស្រុកថា ពួកគេបានស្រឡាញ់គ្នា និងមើលចិត្ដថ្លើមគ្នាច្រើន ហើយ ពោលគឺនៅតែចាំថ្ងៃចូលរោងជ័យ នាដើមឆ្នាំ២០២២ ប៉ុណ្ណោះ។ ប៉ុន្ដែអ្វីៗត្រូវបានផ្លាស់ប្ដូរក្នុងវេលាដែលលោក ឆឹម សក្កដា នឹងក្លាយជាកូនកម្លោះរបស់ពេជ្រ សោភា ក្នុងឆ្នាំ២០២២ នេះ ប្រែជារលាយសូន្យ បន្ទាប់ពីកញ្ញា ពេជ្រ សោភា ត្រៀមបង្ហាញមុខម្ចាស់បេះដូងថ្មីដែល នឹងមកជំនួសតំណែងតារាសម្តែងរូបនេះ៕ រិត

អត្ថបទដែលជាប់ទាក់ទង