ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បានគោរពថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលលើកទឹកចិត្ត ដល់ក្រុមហ៊ុនរបស់លោកឧកញ៉ា( G.T.V.C )

58

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ បានគោរពថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលលើកទឹកចិត្តដល់ ក្រុមហ៊ុនរបស់លោកឧកញ៉ា( G.T.V.C ) ក្នុងពេលដែលក្រុមហ៊ុនដាក់បន្ថែមមធ្យោបាយ ដឹកជញ្ជូនភ្ញៀវផ្លូវសមុទ្រ(អូប័រ)ល្បឿនលឿន ទំនើប បច្ចេកវិទ្យាថ្មី សម្រាប់វិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

សុំបញ្ជាក់ថា នៅរសៀលថ្ងៃទី៥មករា២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យដោយផ្ទាល់ អូបរ័ថ្មីមួយចំនួនដែលក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ ដាក់ឲ្យដំណើរការបន្ថែមសម្រាប់ ដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវសមុទ្រ ជាប្រភេទអូបរ័បំពាក់ ដោយបច្ចេកវិទ្យាទំនើប ស្របពេលដែលវិសយ័ទេសចរណ៍ ក្នុងខេត្តព្រះសីហនុមានដំណើរការល្អឡើងវិញ បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំដោះស្រាយទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការស្វែងរកវ៉ាក់សាំង មកចាក់ការពារជូនពលរដ្ឋទូទាំងប្រទេស ជួយដល់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង