ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ដែលមានតំលៃជាង ១លានដុល្លារ

60

 

ស្វាយរៀង៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្ត ស្វាយរៀង ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ។

លោកស្រី បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណ:បក្សប្រជា ជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋទូទាំងប្រទេស ។

ពិធីនេះប្រារព្ធឡើង គឺស្របពេលដែលឆ្នាំនេះ ជាខួបលើកទី ៤៣ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ដែល ប្រទេសជាតិ យើង បានរំដោះ និង ផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការដឹកនាំរបស់ សម្តេអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ។ ហើយឆ្នាំនេះក៏ជាខួបលើកទី ២៣ឆ្នាំ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជា រកបាន នូវ សុខ សន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជា ប្រវត្តិសាស្ត្រ ។

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុក រមាស ហែក ខេត្តស្វាយរៀង ដែលបំរើឲ្យរដ្ឋបាលគណ:បក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោ បាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ ។

លោកស្រី កិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។ ព្រោះការបោះឆ្នោតនេះមានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួម ថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនថែមទៀត ។
បន្ថែមលើនេះ លោកស្រី កិត្តិសង្គហបណ្ឌិត សុំឲ្យប្រជាជនយើង សមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំង ឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់ កាលទី៦ របស់រាជរដ្ឋាភិបាល ។

ស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោក លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាជនយើងបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជម្រុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើ ល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វ ផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យ បានឆាប់រហ័ស ។

លោកស្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ដែលបានរួមគ្នា អគារស្នាក់ការគណបក្សប្រជាជន កម្ពុជាដ៏ស្កឹម ស្កៃ កម្ពស់ ២ជាន់ រួមជាមួយនឹងការបំពាក់ នូវសម្ភារៈបរិក្ខាប្រើប្រាស់តាមបែបឌីជីថល និងតាមបែប ប្រព័ន្ធព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង ១លានដុល្លារសហរដ្ឋអាមេរិក ដែលបានចំណាយ ពេលសាងសង់ អស់រយៈពេល២ឆ្នាំ ។

សមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះរួមមាន៖ ១. អគារកម្ពស់២ជាន់ ទំហំ ១៦ម៉ែត្រx៦១.២៩ម៉ែត្រ។ ២. ការងារក្រាល ម៉ាប ដាំស្មៅរៀបចំខឿន (ទំហំ៦,៦៧០ម៉ែត្រការ៉េ) លាបថ្មាំរបង និងដងទង់ជាតិ។ ៣. កៅអីប្រជុំចំនួន ៨៣០កៅអី ។ ៤. LED Screen ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង