ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញខូចគុណភាពប្រមាណ​ ៣តោន ត្រូវបានមន្ត្រីក.ប.ប.​ ដុតកម្ទេចចោល

315

ខេត្តស្វាយរៀង​៖​ ដោយបានអនុវត្តនូវតួនាទី​ និងភារកិច្ចរបស់ខ្លួន ក្នុងការការពារផលប្រយោជន៍​ និងសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ​ មន្ត្រីក.ប.ប.​ បានចុះត្រួតពិនិត្យទំនិញ តាមបណ្ដា​ផ្សារ​ ហាងលក់ទំនិញ​ សិប្បកម្មផលិត​ និងឃ្លាំងស្តុកនានា​ និងបានរកឃេីញ​ ដកហូត​ និងដុតកម្ទេចទំនិញ ខូចគុណភាព ជាបន្តបន្ទាប់។ ជាក់ស្ដែង​ នៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២នេះ​ មន្ត្រីក.ប.ប.​ ប្រចាំខេត្តស្វាយរៀងបាន ធ្វេីការដុតកម្ទេចទំនិញ ខូចគុណភាពចំនួន​ ៣,២៤៣.២៨គីឡូក្រាម​ ដែលបានរកឃេីញ​ និងដកហូតពីទីផ្សារ​ និងឃ្លាំងស្តុក​នានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះ​ក៏ត្រូវបានចូលរួម ពីព្រះរាជអជ្ញារង​អមសាលាដំបូង ខេត្តស្វាយរៀង​ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​ និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង