ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បក្សសង្កាត់ទឹកល្អក់ទី១ ប្រារព្ធសន្និបាតបូកសរុប វាយតម្លៃអំពីសមិទ្ធិផល បញ្ហាប្រឈមសម្រាប់អភិវឌ្ឍសង្កាត់ ដើម្បីដណ្ដើមជ័យជមន្ទះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥

281

ភ្នំពេញ៖  គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សសង្កាត់ទឹកល្អក់ទី១ នៅរសៀលថ្ងៃ០៨ មករាឆ្នាំ២០២២នេះបានប្រារព្ធសន្និបាតបូកសរុប វាយតម្លៃអំពីសមិទ្ធិផល បញ្ហាប្រឈមនិងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជមន្ទះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី១ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ

   សន្និបាតនេះបានធ្វើឡើង ក្រោមវត្តមានលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ឺនទៀង ប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក និងលោកជា ពិសីប្រធានគណបក្សខណ្ឌទួលគោក តំណាងគណបក្សខណ្ឌទួលគោក នៅអគារសាលាអាស៊ីអឺរ៉ុប។

  លោកបុិច សុខឃឿន ប្រធានគណបក្សសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍លើកឡើងថា៖ គិតមកថ្ងៃនេះការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់ទឹកល្អក់ទី១ក្នុងអាណត្តិទី៤បាននាំមកនូវសមិទ្ធិផល ជាច្រើនដែលធ្វើឲ្យសង្កាត់ទឹកល្អក់ទី១ មានការប្រែប្រួលរីកចម្រើនជាលំដាប់។ ភាពជោគជ័យទាំង នេះគឺពិតជាបានមកពីការដឹកនាំតាមគោលនយោ

បាយដ៏ត្រឹមត្រូវរបស់គណបក្សសង្កាត់ការដឹកនាំដ៏ឈ្លាសវៃ និងជាប្រចាំរបស់គណបក្សថ្នាក់លើ ការសហការល្អជាមួយក្រុមកការងារចុះជួយមូលដ្ឋាន ការចូលរួមរបស់សមាជិក សមាជិកា របស់គណបក្ស និងប្រជាពលរដ្ឋរបស់យើងបានល្អ

ប៉ុន្តែទោះបីជាយ៉ាងណាក្តី គោលនយោបាយអភវិឌ្ឍមូលដ្ឋានរបស់គណបក្សយើង ក្នុងអាណត្តិទី៤នេះ មិនទាន់អនវត្តចប់សព្វគ្រប់នៅឡើយទេ។ ជាមួយនេះ យើងក៏បានលើកឡើងនូវគោលនយោបាយរបស់គណបក្សសង្កាត់សម្រាប់អភិវឌ្ឍមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ អាណត្តិទី៥ (ឆ្នាំ២០២២២០២៧) បន្តទៀត

ដើម្បីអនុវត្តឲ្យបានសម្រេចការងារដែលនៅសេសសល់ កំណត់ឲ្យបាននូវគោល នយោបាយមួយដែលមានភាពប្រាកដប្រជាឆ្លើយតបតាមសំណូមពររបស់ប្រជាជន មហាជន។

  លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក្នុងសន្និបាតនេះ បានមានប្រសាសន៍លើកឡើងថា៖ សន្និបាតនេះធ្វើឡើង ក្នុងគោលបំណងបង្ហាញពីចំនុចល្អនិងចំនុចមិនល្អ យកមកច្របាច់បញ្ចូលគ្នា ដើម្បីយើងឈានទៅរកចំណុចឲ្យកាន់តែល្អបន្ថែមទៀត។ ការងារធំៗ ដែលយើងអនុវត្តន៍បានល្អប្រសើរកន្លងមក មិនមែនធ្វើតែមួយថ្ងៃពីរថ្ងៃនោះទេគឺយើងបានខិតខំប្រឹងប្រែងធ្វើវាជាយូរណាស់មកហើយ

  លោកបន្តថា ការងារដែលយើងបានសន្យាក្នុងឆ្នាំ ២០១៧ ហើយយើងមិនទាន់អនុវត្តបាននោះ យើងត្រូវតែបន្តធ្វើឲ្យបានល្អប្រសើរ ដើម្បីយើងឈានទៅយកជ័យជំនះនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឬពីរកខ្លីខាងមុខនេះ។

   បន្ថែមពីនេះ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះលោកបុិច សុខឃឿន ប្រធានគណបក្សសង្កាត់ទឹកល្អក់ទី១ ដែលបានបំពេញការងារបក្សបានយ៉ាងល្អទាំងការកសាង ពង្រឹងនិងពង្រីកសមាជិកបក្ស

 

 

អត្ថបទដែលជាប់ទាក់ទង