ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ប្រភេទPfizer ជនវ័យចាស់អាយុចាប់ពី ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ

202

 

ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៤ ប្រភេទPfizer សម្រាប់ក្រុមគោលដៅអាទិភាពជួរមុខ ដែលបានចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ទី ៣ ចាប់ពី៤ខែឡើងទៅនៅក្នុងរាជធានីភ្នំពេញ នឹង ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ចំពោះបណ្ដាខេត្តទាំង២៤ក្រៅពីរាជធានីភ្នំពេញ សូមរង់ចាំប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងPfizer នឹងមកដល់នៅខែខាងមុខនេះជាមុនសិន និងធ្វើការបែងចែកដើម្បីចាក់ជូន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.វ.ក-១៩។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជន មេត្តាជ្រាបថា គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Przer ជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ពនគរបាលជាតិ រហូត ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ដូចខាងក្រោម៖ កការចាក់វ៉ក់សាំងកូវីដ-១៩ ថូសទី៤ ជូនដល់មន្តីរាជកាស៊ីវិលថា្នក់ជាតិ។

ចំពោះមន្ត្រីសុខាភិបាលជួរមុខ (ទាំងរដ្ឋ និងឯកជន) និងមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងប្រជាពលរដ្ឋដែល មានអាយុចាប់ពី៦០ឆ្នាំឡើង ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញរួច ហើយមានគម្លាត ចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ – ដូសទី៤ ក្រោមការរៀបចំចាត់ចែង នៃរដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនព័ត៌មាន ផ្សព្វផ្សាយជូនសាធារណជនជ្រាបពីទីតាំង និងកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤នេះ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ គ.វ.ក-១៩ សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ដែលក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច បុគ្គលិកស្ថានទូតអង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា ន សមាគមសសិល្បៈករកម្ពុជា ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទី៣ ឬដូស ជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅចាក់ វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដើម្បីបង្កើនភាពសុំទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែង ខ្លួនថ្មីប្រភេទដែល និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដើម្បីបានវិលត្រឡប់ទៅដំណើរការជាប្រក្រតីនូវការរស់នៅ រួម ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗឡើងវិញ ក្នុងពេលខាងមុខនេះ។

ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សូមគោរពជម្រាបជូនផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់ សាំងកូវីដ-១៩ រួចរាល់ហើយក្ដី ក៏ត្រូវបន្តអនុវត្តនូវវិធានការ “៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត សុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) និង “៣កុំ» (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែល បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តរួមគ្នាអនុវត្តតាមយុទ្ធនា ការជាតិអប់រំក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូដ-១៩ ដើម្បីចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា និងរក្សានិរន្តរភាព នៃការរស់នៅធម្មតា តាមប្រក្រតីភាពថ្មីក្នុង បរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

កំណត់សំគាល់ ៖ ចំពោះក្រុមគោលដៅក្នុងជម្រើសខាងលើ(ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ កងទ័ព គ្រួសារកងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង) នៅតាមបណ្តាខេត្តទាំង២៤ (ក្រៅពីរាជធានីភ្នំពេញ)សូមរង់ចាំប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងPfizerដែលនឹងមកដល់ក្នុងខែខាងមុខៗនេះជាមុនសិន (តាមការជូនដំណឹងរបស់UNICEF) ទើបអាចធ្វើការបែងចែកវ៉ាក់សាំងPfizerជូនបាន៕រ

អត្ថបទដែលជាប់ទាក់ទង