ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនបន្តឈរ នៅកំពូលតារាង

60

ភ្នំពេញ៖ទោះបីការប្រកួតក្លិបហែលទឹក ជើងឯកជាតិដែលកំពុង តែប្រព្រឹត្តិទៅ នាខេត្តបាត់ដំបង នៅមិនទាន់បញ្ចប់ក៏ពិតមែន តែក្លិបក្រសួងសាធារណការ និងដឹកជញ្ជូននៅ តែរក្សាតំណែង ដោយគ្រងមេដាយច្រើន ជាងគេដដែល ។
គិតត្រឹមល្ងាចថ្ងៃទី៩មករា ដែលជាថ្ងៃគឺ២១គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក ថ្នាក់ជាតិនិងជាថ្ងៃ សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបង ក៏ក្លិបមួយនេះនៅបន្តឈរ នៅកំពូលតារាងដដែល ។
ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើម បានមេដាយ២១គ្រឿង ក្នុងនោះមេដាយមាស៨គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធ៧គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ១១គ្រឿង រួមមានមេដាយមាស៥គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ២គ្រឿង ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើម បានមេដាយ១គ្រឿង រួមមានមេដាយមាស២គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៤គ្រឿង ក្លិបហែលទឹកក្រសួងព័ត៌មាន ទទួលបាន មេដាយប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង និងក្លិបហែលទឹក ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ដណ្តើមមេដាយសំរិទ្ធ១គ្រឿង។
ការប្រកួតមានក្រុមកីឡាករ-កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមាន ក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

លោកបានបន្តថា ដោយមានការសហការ រវាងសហព័ន្ធខ្មែរ កីឡាហែលទឹក និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា ក្នុងនោះយើងក៏ ធ្វើការប្រកួតកីឡាជនពិការជើងឯក ថ្នាក់ជាតិ២០២២ ដើម្បីជ្រើសរើសពួកគាត់ ចូលរួមជាមួយ ក្រុមជម្រើសជាតិ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង