ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្តើមគំនិត ក្នុ្ងងអំពើក្លែងបន្លំ ឯកសារសាធារណៈ ត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩:១០នាទី
កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចមុខសាលាសង្កាត់ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីផ្តើមគំនិត ក្នុ្ងងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួន-ឃុំខ្លួន របស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ភ្នំពេញ។
ជនសង្ស័យឈ្មោះ យី កុយ ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះលេខ២០៥B ដីឡូតិ៍លេខ៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យ កំពុងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕