ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអប់រំ ពេលនេះ រាជរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍ ធនធានមនុស្ស គឺជាអាទិភាពទី១

44

 

ខេត្តសៀមរាប៖ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទូទាំងប្រទេស សគ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បានរៀបចំអបអរសាទ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទនភាពបំផុត ។

ជាមួយគ្នានេះដែរ នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង នាព្រឹកថ្ងៃទី១០ មករា ២០២២ មានសិស្សានុសិស្សជួបជុំប្រារព្ធពិធី បើកបវេសនកាល ឆ្នាំសិក្សាថ្មីរបស់ខ្លួន ប្រកបដោយទឹកមុខញញឹម និងសង្ឃឹមក្នុងថ្ងៃថ្មីរបស់ខ្លួន ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការ ផ្ដល់សេវាអប់រំ ប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាស ស្មើៗគ្នា ដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅទូទាំងប្រទេស ។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅកាន់សិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាព អប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបាន កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង