ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លាប រដ្ឋា និង ឡុង រ៉ាមីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

373

​ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់វគ្គជម្រុះជុំទី៣ដែលនៅសល់អ្នកប្រដាល់ចំនួន៨រូបនោះនៅក្នុងការប្រកួតនាយប់ថ្ងៃទី៨កញ្ញាមានអ្នកប្រដាល់២រូបហើយដែលកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ ។

​លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យវ៉ៃបានយ៉ាងអស្ចារ្យដោបានទម្លាក់ជើងខ្លាំងកំពែង ខ្មៅមកពីសមាគមប្រដាល់ក្រសួងកសិកម្មឲ្យខ្ទាតចេញពីការប្រកួតដោយអស់ចិត្ត ។លើកនេះរដ្ឋាវ៉ៃបានយ៉ាងល្អទោះបីកំពស់របស់គេចាញ់ប្រៀបកំពែង ខ្មៅក៏ពិតមែនក៏ដោយ ។

​នរណាក៏ជឿថាកំពែង ខ្មៅនឹងទម្លាក់លាប រដ្ឋានៅវគ្គ៨នាក់ចុងក្រោយនេះដែរតែស្ថានភាពនៃការប្រកួតរដ្ឋាវ៉ៃបានល្អ ។នៅទឹកទី២គេវ៉ៃកំពែង ខ្មៅឲ្យអាជ្ញាកណ្ដាលរាប់៨ដល់ទៅ២លើក ហើយនៅទឹកទី៣ដែលជាទឹកចុងក្រោយនោះគេបានវ៉ៃកំពែង ខ្មៅឲ្យអាជ្ញាកណ្ដាលរាប់៨ម្ដងទៀតមុននឹងបញ្ចប់ការប្រកួត ។

​ពេលនេះកំពែង ខ្មៅខ្ទាតចេញពីការប្រកួតហើយ ឯ លាប រដ្ឋាគេកក់កៅអីរួចហើយដើម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ​ប្រកួតក្នុងវគ្គជម្រុះជុំទី៣នេះដែរវុត្ថា លាន់លីញក្លិអង្គរធំគុនខ្មែរដែលជាជើងខ្លាំងមួយរូបដែរនោះបានខ្ទាតចេញពីការប្រកួតបន្ទាប់ពីចាញ់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុនោះ ។

​ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះតឹងតែងខ្លាំងមែនទែន ។ ក្នុងការប្រកួតដែលមាន៣ទឹកនោះរ៉ាមីមានប្រៀបតែបន្តិចបន្តួចប៉ុណ្ណោះ ។ការមានប្រៀបបន្តិចបន្តួចនេះហើយដែលធ្វើឲ្យរ៉ាមីកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ឯ វុត្ថា លាន់លីញហាលអាវតែត្រឹមនេះហើយ ៕

អត្ថបទដែលជាប់ទាក់ទង