ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាករទឹកខេត្ដកំពត សម្ពោធ ដាក់ឲ្យប្រើប្រាសជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត នៅអង្គភាពរដ្ឋាករទឹក ជូនអតិថិជន

322

 

កំពត ៖ អង្គភាពរដ្ឋាករទឹកខេត្តកំពត នៅក្នុងភូមិអូរតូចសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត បានធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត ដែលប្រើ ប្រាស់ បច្ចេកវិទ្យាថ្មី UF-MEMBRAN សាងសង់ ដោយក្រុមហ៊ុន ស៊ីនហូរ ក្រោមធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍. នៅរសៀលថ្ងៃទី០៩ មករា ឆ្នាំ២០២២ ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឲ្យដឹងថា វិស័យទឹកស្អាត គឺពិតជាមានសារៈសំខាន់ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែកវិស័យទឹកស្អាតក្នុងខេត្តកំពតបច្ចុប្បន្ន មានភាពរីក ចម្រើនជាលំដាប់ ដែលក្នុងនោះមានអង្គភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋមួយ គឺអង្គភាពរដ្ឋាករទឹកខេត្តកំពត និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន១៨ មូលដ្ឋានគ្រប់ដណ្តប់លើ ០២ ក្រុង និង ០៧ស្រុក ស្មើនឹង ៤២ឃុំ-សង្កាត់ ដែលមានសមត្ថភាពផលិតទឹកស្អាត៤៤,១០០ម៉ែត្រគុបក្នុងមួយថ្ងៃ និង មានប្រជាពលរដ្ឋក្នុងតំបន់សេវាចំនួន៥២,២៧១គ្រួសារ ស្មើនឹង ២៦១,៣ ៣៥នាក់ ក្នុងនោះប្រជាពលរដ្ឋទទួលបាន ទឹកស្អាតប្រើប្រាស់មានចំនួន ២៩,២៤៤ គ្រួសារ ស្មើនឹង ៥៥,៦៣នាក់។ ទន្ទឹមនឹងនេះ សេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនតាមបណ្តាស្រុក ក៏បានចូលរួមយ៉ាង សកម្មក្នុងការផលិត និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ជូននូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មមួយចំនួនទៀតផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិង នវានុវត្តន៍បានមានប្រសាសន៍ឲ្យដឹងថា ប្រព័ន្ធ ប្រព្រឹត្តកម្មទឹកស្អាតដែលប្រើបច្ចេកវិទ្យា ថ្មី UFUF-MEMB RANដំឡើង នៅ អង្គភាព ដ្ឋាករទឹកខេត្តកំពតនេះ គឺជាសមិទ្ធផលថ្មីមួយទៀតឆ្លើយតបបានទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រឱ្យប្រើប្រាស់ពាក្យស្លោក ទឹកស្អាតសម្រាប់ទាំងអស់គ្នា ដោយក្នុង នោះ ប្រភពទឹកក៏នឹងត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង” ផងដែរ។ ហើយសមទ្ធិផលទាំងនេះ ដែលក្រសួង ក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើតឡើងទៅតាមទិសដៅដែលបានដាក់ចេញតាំងពីមុនឆ្នាំ២០២១ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងផ្នែកឯកជន។ ការ ផលិត ទឹកស្អាតដោយប្រើប្រព័ន្ធបច្ចេកវិទ្យាមាន គុណភាពខ្ពស់នេះ និងអាច ពិសាបាន ដោយ មាន ការ គ្រប់គ្រងតាម ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម ត្រួតពិនិត្យ ទៅលើ គុណភាព ទឹកនៅ ពេល ដែល បញ្ជូន ទឹកចេញទៅផ្គត់ ផ្គង់ ដល់ ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ដែលត្រូវមានការចូលរួមសហការអនុវត្តយ៉ាងសកម្មពីក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា៖ ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែក ឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង