ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សុខ ប្រសិទ្ធិ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវផ្សាយព័ត៏មានណាដែល ពិត ច្បាស់លាស់ ប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ

54

 

កណ្តាល៖ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិ ការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ លោក ខៀវ កញារីទ្ធ បានលើកឡើងថា អង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះញុងបង្កើត អំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្ករភាព អាណាធិបតេយ្យខុសច្បាប់ឡើយ។

 

លោក លើកឡើងបែបនេះ ក្នុងឱកាស ជាអធិបតីក្នុងពិធីបើកសម្ភោធ ជាផ្លូវការទីស្នាក់ការអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News កាលពីម្សិលមិញ ឆ្នាំ២០២២ នៅខេត្ដកណ្ដាល។
លោកបន្តថា ៖ ក្នុងនាម ជាអង្គភាពសារព័ត៌មាន ឬជាអ្នកសារព័ត៌មាន ត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន ឱ្យបាន ត្រឹមត្រូវ គោរពក្រមសីលធម៌ និងការប្រើប្រាស់ សិទ្ធិសេរីភាពនេះ អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមាន។

លោក រដ្ឋលេខាក្រសួងព័ត៌មាន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសហការីទាំងអស់ នៃអង្គភាពសារព័ត៌មានឌឹមីរ័រញូស៍ The Mirror News គឺបានបង្ហាញពីការចូលរួមចំណែកក្នុងការអនុវត្ត សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្រោមដំបូលសន្តិភាពដែលកើតចេញ ពីនយោបាយ ឈ្នះ ឈ្នះ និងការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្ឃឹមយ៉ាងមុតមាំថាអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News ក៏ដូចជាអង្គភាពសារព័ត៌មាន ផ្សេងទៀតនឹងខិតខំប្រឹងប្រែងក្នុង ការផលិតព័ត៌មានដែលមាន គុណភាព ពិត ច្បាស់លាស់ និងរហ័ស ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមក្នុងការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាមួយរាជរដ្ឋាភិបាល ដែលមាន ក្រសួងព័ត៌មានជាសេនាធិការទទួល បន្ទុកលើវិស័យសារព័ត៌មាន។

ក្នុងឱកាសពិធីសម្ពោធជាផ្លូវការនោះផងដែរ លោក ហ៊ាង ប៊ុនថា ស្ថាបនិក និងជាអគ្គនាយក អង្គភាពព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News បានឲ្យដឹងថា៖ ក្នុងបេសកកម្មចុះយកព័ត៌មាន ប្រមូលព័ត៌មាន សំយោគព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន របស់អង្គភាពព័ត៌មាន ឌឹមីរ័រញូស៍ប្តេជ្ញា គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិច្បាប់ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ញា កិច្ចសន្យា និងសេចក្តីណែនាំនានាពាក់ ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរពអនុវត្តន៍ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លការពិត ។

លោក សុខ ប្រសិទ្ធិ បាននាំយកថវិកាចំនួន២លានរៀល របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ផ្តល់ជូនអង្គភាពព័ត៌មាន ឌឹមីរ័រញូស៍ផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង