ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំនេះ សិស្សដណ្តើមបាននិទ្ទេសA មានចំនួនត្រឹមតែ២៩០នាក់ប៉ុណ្ណោះ ខណៈឆ្នាំ២០១៧ សិស្សនិទ្ទេស A មានរហូតដល់៤២៤នាក់

493

ភ្នំពេញ៖  នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បង្ហាញជាបណ្តើរៗហើយ ។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស A មានចំនួនតែ ២៩០នាក់ប៉ុណ្ណោះ ពោលមានចំនួនតិចជាងឆ្នាំ២០១៧កន្លងទៅ ដែលសិស្សនិទ្ទេស A មានរហូតដល់ទៅ ៤២៤នាក់។

ក្នុងចំនួននេះ មានសិស្សខេត្ត ក្រុងចំនួន១៨ ទទួលបានសិស្សនិទ្ទេស A ចំណែក០៧ខេត្តទៀតមិនទទួលបានសិស្សនិទ្ទេស Aឡើង។

ចង់ដឹងថា តើសិស្សនៅខេត្តណាណាខ្លះដណ្តើមបាននិទ្ទេសកម្រិត A ដែលជាកម្រិតនឹងបានជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន?   យោងតាមលទ្ធផលបង្ហាញជូនដោយក្រសួងអប់រំ សិស្សខ្លាំងដណ្តើមនិទ្ទេស A បានក្នុងនោះរួមមាន ៖

១៖ រាជធានីភ្នំពេញ មានសិស្សទទួលនិទ្ទេស A ១៣៥នាក់។

២៖ សៀមរាប មានសិស្សទទួលនិទ្ទេស A ២១នាក់។
៣៖ កណ្តាល មានសិស្សទទួលនិទ្ទេស A ១៦នាក់។
៤៖ បាត់ដំបង មានសិស្សទទួលនិទ្ទេស A ១៥នាក់។
៥៖ តាកែវ មានសិស្សទទួលនិទ្ទេស A ១៥នាក់។
៦៖ កំពង់ចាម មានសិស្សទទួលនិទ្ទេស A ១៣នាក់។
៧៖ កំពត មានសិស្សទទួលនិទ្ទេស A ១១នាក់។
៨៖ ត្បូងឃ្មុំ មានសិស្សទទួលនិទ្ទេស A ៩នាក់។
៩៖ កំពង់ធំ មានសិស្សទទួលនិទ្ទេស A ៩នាក់។
១០៖ កំពង់ឆ្នាំង មានសិស្សទទួលនិទ្ទេស A ៩នាក់។
១១៖ កំពង់បន្ទាយមានជ័យ មានសិស្សទទួលនិទ្ទេស A ៩នាក់។
១២៖ ព្រៃវែង មានសិស្សទទួលនិទ្ទេស A ៨នាក់។
១៣៖ ក្រចេះ មានសិស្សទទួលនិទ្ទេស A ៦នាក់។
១៤៖ ពោធិ៍សាត់ មានសិស្សទទួលនិទ្ទេស A ៤នាក់។
១៥៖ ស្វាយរៀង មានសិស្សទទួលនិទ្ទេស A ៣នាក់។
១៦៖ កំពង់ស្ពឺ មានសិស្សទទួលនិទ្ទេស A ៣នាក់។
១៧៖ ព្រះសីហនុ មានសិស្សទទួលនិទ្ទេស A ៣នាក់។
១៨៖ រតនគិរី មានសិស្សទទួលនិទ្ទេស A ១នាក់៕

អត្ថបទដែលជាប់ទាក់ទង