ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វត្មាតកម្ពុជា ជាសត្វស្លាប មានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី

113

ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន បានដកស្រង់ សម្តីរបស់លោកស្រី ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន​ ដែលបានលើកឡើងថា កម្ពុជាមានវត្តមាន សត្វត្មាតចំនួនបីប្រភេទ ,ទី១-ត្មាតផេះ ,ទី២-ត្មាតត្នោត និងទី៣-ត្មាតភ្លើង ដែលសត្វត្មាត ជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី ខណៈដែលចំនួននៃសត្វត្មាតនៅប្រទេសកម្ពុជា កំពុងមានការថយចុះ គួរឲ្យគត់សម្គាល់ ។

ក្នុងពិធីអបអរសាទរទិវាយល់ដឹង​ ពីសត្វត្មាតអន្តរជាតិឆ្នាំ២០១៨ នាពេលថ្មីៗនេះ លោកស្រី ងិន លីណា បានថ្លែងថា “កម្ពុជាមានវត្តមានសត្វត្មាត ចំនួនបីប្រភេទ ដែលរស់នៅ ក្នុងតំបន់ព្រៃល្បោះគឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ សត្វត្មាជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី ហើយបច្ចុប្បន្ននេះ របាយការណ៍របស់សត្វត្មាត មាននូវភូមិភាគឦសាន នៃប្រទេសកម្ពុជា ចំនួនសត្វត្មាតនៅកម្ពុជា បានមានការថយចុះ គួរឲ្យកត់សម្គាល់”។

លោកស្រីបន្ដថា រាជរដ្ឋាភិបាលបាន​ ដាក់បញ្ចូលទីជម្រកសត្វត្មាត សំខាន់បំផុត ដែលនៅសេសសល់ចំនួន២ កន្លែងជាតំបន់ការពារ គឺដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច នៅខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។ ក្រសួងបរិស្ថាន តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកទឹកចិត្ត ដល់សហគមន៍មូលដ្ឋាន ចូលរួមអភិរក្សសត្វត្មាតកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង