ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជំរុញការចាក់វ៉ាក់សាំងដូសទី៤ (ដូសជំរុញ) ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋ

56

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បើកកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ដឹកនាំប្រជុំដោយលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌពោធិ៍សែនជ័យ ។
កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗគឺ៖
ការចាក់វ៉ាក់សាំងដូសទី៤ (ដូសជំរុញ) ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌឱ្យបន្ត យកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ផ្ទះជួលកម្មករក្នុងមូលដ្ឋាន និងការផ្សព្វផ្សាយបន្ថែម អំពីការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា
ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈក្នុងមូលដ្ឋាន ខណ្ឌពោធិសែនជ័យ។
លោកអភិបាលខណ្ឌបាន បន្តជម្រុញឲ្យប្រជាពលរដ្ឋមក បង់ពន្ធអចលទ្រព្យ និងមធ្យោបាយដឹកជញ្ជូន ឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង