ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រួតពិនិត្យច្បាប់ការសាងសង់សំណង់ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន

258

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានចាប់ផ្ដើមពង្រឹងការ ត្រួតពិនិត្យលើច្បាប់សាងសង់សំណង់ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងការសាង សង់ខុសបទដ្ឋានបច្ចេកទេស និងប៉ះពាល់លើដីរបស់រដ្ឋ។

ការលើកឡើងរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងក្នុងកិច្ចប្រជុំ សាមញ្ញលើកទី ៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំង ប្រដាប់អាវុធទាំង៣ ផងដែរ។

បន្ទាប់ពីការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ពាក់ព័ន្ធទៅនឹងការសាងសង់សំណង់ប៉ះពាល់លើដីចំណីផ្លូវរបស់រដ្ឋ នាពេលកន្លងទៅថ្មីៗនេះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា នៅពេលមានប្រជាពលរដ្ឋចាប់ផ្ដើមសាងសង់សំណង់ អ្វីមួយក្នុងមូលដ្ឋាន សូមឲ្យប្រធានភូមិ មេឃុំ ឬអភិបាលស្រុក ចុះសួរនាំរកច្បាប់អនុញ្ញាត និងពិនិត្យភ្លាមៗ ថាតើការ សាងសង់នោះ ត្រឹមត្រូវទៅតាមច្បាប់អនុញ្ញាតដែរឬទេ? ធ្វើដូច្នេះជៀសវាងការសាងសង់សំណង់រួចហើយ ទើបមាន វិធានការពោល គឺអង្ករ ក្លាយជាបាយ នោះពិបាកដោះស្រាយ។

លោកអភិបាលខេត្តបានបញ្ជាក់ថា បើការត្រួតពិនិត្យទៅឃើញថា សំណង់នោះមានបញ្ហា អាជ្ញាធរមូលដ្ឋាន ត្រូវប្រាប់ឱ្យម្ចាស់សំណង់ផ្អាកដំណើរការសាងសង់ និងឲ្យគាត់រៀបចំបែបបទ ស្នើសុំច្បាប់បញ្ញត្តិឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងកំណត់ទីតាំងឲ្យពួកគាត់សាងសង់ ដែលត្រូវបានអនុញ្ញាតដោយច្បាប់។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរពាក់ព័ន្ធ ពង្រឹងការងារខិតខំបង្ហាញទិសដល់មន្ត្រី តាមបណ្រាស្រុក ឲ្យពួកគាត់ទទួលខុសត្រូវការអនុវត្តចំពោះមុខងាររបស់ខ្លួនអោយមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង