សម្តេចក្រឡាហោម៖ កម្ពុជាជួយវៀតណាម ឱ្យមានការបង្រួបបង្រួមទឹកដី តែវៀតណាម ក៏ជួយកម្ពុជាវិញ តាមរយៈរំដោះឲ្យរួចផុតពី របបប៉ុលពតផងដែរ
បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងទំនាក់ទំនងរវាងកម្ពុជា វៀតណាម គឺកម្ពុជាធ្លាប់បានជួយវៀតណាម ឱ្យមានឯកភាពទឹកដី រវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ហើយវៀតណាមក៏ធ្លាប់ ជួយកម្ពុជាឱ្យចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត វិញផងដែរ មានន័យថា ប្រទេសទាំងពី បានជួយគ្នាទៅវិញទៅមក ។
សម្ដេចក្រឡាហោម បានបញ្ជាក់បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅខេត្ដបាត់ដំបង កាលពីថ្ងៃម្សិលមិញ ២០២២ ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា “បើនិយាយអំពីទំនាក់ទំនងកម្ពុជា វៀតណាត គឺកម្ពុជាក៏ធ្លាប់បានជួយវៀតណាម ដើម្បីឯកភាពទឹកដីរវាងភាគខាងជើង និងភាគខាងត្បូង។ ឯវៀតណាមក៏ធ្លាប់បានជួយកម្ពុជា នៅពេលដែលកម្ពុជាឆ្លងកាត់ របបប្រល័យពូជសាសន៍ប៉ុលពត”។
ការលើកឡើងរបស់ សម្តេចក្រឡាហោមបែបនេះ គឺធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីកម្ពុជា ព្រឹត្តិការណ៍បុណ្យជាតិ៧មករា ទើបត្រូវបានបញ្ចប់។ ថ្ងៃ៧មករាគឺជាថ្ងៃប្រវត្តិសាស្រ្តដែល កម្ពុជាបានរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពត ក្រោមការជួយជ្រុមជ្រែងរបស់ប្រទេសវៀតណាម។
សម្រាប់សម្តេចក្រឡាហោម ស ខេង ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីរ ហើយជាថ្ងៃដែលធ្វើឱ្យកម្ពុជា អាចមានការអភិវឌ្ឍ មានសុខសន្តិភាព មានស្ថិរភាពផងដែរ។ សម្តេច ថា បើគ្មានថ្ងៃ៧មករា គឺអ្វីៗនឹងមានអាចកើតមាន ឡើងបាននោះទេ។
សូមបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលវៀតណាម ឯកឧត្តម ង្វៀន សួនហ្វ៊ុក និងភាគីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការសាទរចំពោះ ការរីកចម្រើននៃចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ការសាទរនេះគឺធ្វើឡើងក្នុង ជំនួបរវាងមេដឹកនាំ ប្រទេសទាំងពីរកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២១កន្លងទៅនេះ៕ . សំរិត