ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្រ្តីក្រោម ឱវាទចូលរួមគោរព វិញ្ញាណក្ខន្ធសព លោក កុយ អាត អាយុ ៦៥ឆ្នាំ អតីតប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សាលាក្រុងព្រះសីហនុ

86

ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កុយ អាត អាយុ ៦៥ឆ្នាំ អតីតប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សាលាក្រុងព្រះសីហនុ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធសព លោក កុយ អាត បានទៅសោយសុខ ក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏នាំយកបច្ច័យចំនួន ៥.០០០.០០០ រៀល ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។
គ្រួសារសព បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត គឺឯកឧត្តម គួច ចំរើន អភិបាលខេត្ត សូមជូនពរឯកឧត្តម លោកជំទាវ មានសុខភាពល្អ បន្តការដឹកនាំ អោយកាន់តែរីកចម្រើន សុខដុមរមីយសម្រាប់ខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង ។

អត្ថបទដែលជាប់ទាក់ទង