លោក អូស្មាន ហាស្សាន់៖ ដឹកនាំគណៈប្រតិភូចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់វិហារឥស្លាម១ខ្នង នៅខេត្ដយ៉ាឡា ប្រទេសថៃ
ប្រទេសថៃ៖ ដោយមានការអនុញ្ញាតជាគោលការណ៍ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់កិតិ្ដយសឲ្យលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២៧ រូប ទៅចូលរួម សម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ ព្រះវិហារឥស្លាមមួយខ្នងនៅខេត្តយ៉ាឡា ប្រទេសថៃ កាលពីថ្ងៃសៅរ៏ ១៣ រោច ខែស្រាពណ៏ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ០៨ កញ្ញា ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូយើងក៏នឹងមានការជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ហាឡាលប្រទេសថៃ ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗ លើវិស័យឧស្សាហកម្មហាឡាលផងដែរ ។ ក្រៅពីនេះ គណៈប្រតិភូ យើងក៏នឹងអញ្ជើញ ជួបសំណេះសំណាលជាមួយអគ្គរាជទូតអារ៉ាប់រួមអេមីរ៉ាត់ និង ម៉ារ៉ុក ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគី ព្រមទាំងពិភាក្សាលើឱកាសវិនិយោគឧស្សាហកម្មនៅកម្ពុជា។
នៅកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី គឺផលប្រយោជន៏របស់អ្នកវិនិយោគត្រូវបានការពារដោយច្បាប់ ។ យើងពិតជាមិនដែលឃើញក្រុមហ៊ុនណាដាក់ទុនវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។ សំរាប់ប្រជាជនកម្ពុជាពិតជាមានមោទនៈភាពដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដឹកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍទៅមុខឥតឈប់ឈរ ។
សូមបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចនេះដែរលោក អូស្មាន ហាស្សាន់ ក៏នឹងត្រូវបានសាកលវិទ្យាល័យ ហ្វាតានី ប្រទេសថៃ ផ្តល់ជូនសញ្ញាបត្រ បណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ចផងដែរ ៕ ដោយ៖ សំរិត