ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចម្រុះ របស់រដ្ឋបាលរដ្ឋបាល ខេត្តសៀមរាប​ បានធ្វើការចុះ ពិនិត្យទីតាំងប្រកប អាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ​ នៅក្នុងក្រុងសៀមរាប

69

ក្រុងសៀមរាប ៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រុមការងារចម្រុះរបស់រដ្ឋបាលរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត បានធ្វើការចុះពិនិត្យទីតាំងប្រកបអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ (ជីកអាចម៍ដី បូមខ្សាច់ ខ្សាច់បក) នៅក្នុងក្រុងសៀមរាប និងមានការអញ្ជើញចូលរួម ពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ អន្តរវិស័យសាលាខេត្ត លោក​ លោកស្រីមន្ទីរ-អង្គភាព​ ពាក់ព័ន្អ និងមន្ត្រីជំនាញពាក់ ម្ចាស់ ឬតំណាងទីតាំងអាជីវកម្ម។

ក្រុមការងារចម្រុះ​ របស់រដ្ឋបាលខេត្តសៀមរាប​ បានធ្វើការចុះពិនិត្យចំនួន ០៤ទីតាំង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប
ក្នុងគោលបំណងដូចខាងក្រោម៖
១-ត្រួតពិនិត្យទីតាំងការដ្ឋាន របស់ក្រុមហ៊ុននានាដែល បានស្នើសុំអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ ពីរដ្ឋបាលខេត្ត និងអាជ្ញាបណ្ណចល័ត ពីរដ្ឋបាលក្រុងសៀមរាប លើលក្ខណៈបច្ចេកទេស និងអនុវត្តតាមវិធានការច្បាប់ចំពោះក្រុមហ៊ុនណាដែលអនុវត្តផ្ទុយពី លក្ខខណ្ឌបច្ចេកទេសដែលមាន ចែងក្នុងអាជ្ញាបណ្ណ ខុសពីគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
២-អប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ​ដល់អាជីវករ ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងការ ដឹកជញ្ជូនត្រូវមានការគ្របឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើស ល្បឿនកំណត់ និងណែនាំឱ្យក្រុមហ៊ុនដាំដើមឈើ និងធ្វើរបងព័ទ្ធជុំវិញរណ្តៅរបស់ខ្លួន ដើម្បីការពារសត្វពាហនៈ និងមនុស្ស ដែលអាចមានគ្រោះថ្នាក់ជាយថាហេតុ។
៣-ត្រួតពិនិត្យការធ្វើការ អាជីវកម្មសិប្បកម្មធនធានរ៉ែ ដែលពុំមាន អាជ្ញាបណ្ណដោយធ្វើការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង