ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងព្រៃនគរ ជាអតីតទឹកដី របស់ប្រទេសកម្ពុជា មុនឆ្នាំ១៨៥៩

166

ភ្នំពេញ៖ យើងម្នាក់ៗកម្ររបានឃើញណាស់ ទិដ្ឋភាពទីក្រុងព្រៃនគរ កម្ពុជាក្រោម ក្នុងឆ្នាំ១៩៤០ក្រោម អាណានិគមបារាំងសែស នៃសម័យកាល រីកចម្រើននៅ តំបន់ឥណ្ឌូចិន ក្រុងព្រៃនគរ ជាអតីតទឹកដី របស់ប្រទេសកម្ពុជា។

យោងតាមឯកសារចាស់ៗក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន (Saigon) ក្នុងសម័យយួនខាងត្បូង អាធីវគីកាន់កាប់។ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់ និង​ជាទី​ប្រជុំ​កិច្ចការ​នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម និង​ជា​អតីត​កំពង់ផែ​ពាណិជ្ជ​កម្ម ដ៏​សំខាន់​មួយ​នៃ​អាណាចក្រ​ខ្មែរ មុនពេល​ជនជាតិ យួន​ភៀសខ្លួន​មក​រស់នៅ​ក្នុងអំឡុង​សតវត្សរ៍​ទី១៧ ។

ក្រោយពេល ស្តេច​ខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បាន​រៀប​អភិសេក​ជាមួយ​ស្នំ​ស្តេច យួន​មក ព្រៃនគរ ត្រូវបាន​ជនជាតិ​យួន​ហៅថា ខេត្ត​យ៉ាឌិន នា​ឆ្នាំ១៧៩០ តាម​ស្តេច​ឈ្មោះ ង្វៀង-អាញ់ ​។

ក្រោយពេល​បារាំង កាន់កាប់ បាន​ទីក្រុង​ព្រៃនគរ នា​ឆ្នាំ ១៨៥៩ នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតី​បារាំង ​បានចេញ​បទបញ្ជា​មួយ​ក្នុង​ការបង្កើត ព្រៃនគរ ទៅជា​ទីក្រុង​សៃ​ហ្គ​ន។​ ក្នុង សម័យ​អាណានិគមនិយម​បារាំង ព្រៃនគរ ជា​មជ្ឈមណ្ឌល ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេវា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំង​សហព័ន្ធឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​ទីក្រុង​ប៉ា​រីស​នៃ បូព៌ា​ប្រទេស​» (Paris in the Orient) ៕

អត្ថបទដែលជាប់ទាក់ទង