ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូល ផ្សព្វផ្សាយដល់ មន្ត្រីជួរមុខឱ្យត្រៀម ចាក់ដូសទី៤ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងត្រូវរៀបចំចាក់ ជូនដល់ប្រជាពលរដ្ឋ នាពេលឆាប់ៗខាងមុខ

70

 

ភ្នំពេញ៖ក្រោយពីទទួលបានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍ នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹង ការបង្ការ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក-លោកស្រីអភិបាលរង មន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ និងតំណាងភូមិទាំង៩៣ ក្នុងភូមិសាស្ត្រ ខណ្ឌកំបូល។

កិច្ចប្រជុំណែនាំមានរបៀបវារៈសំខាន់ៗមួយចំនួន ដូចខាងក្រោម៖១. ត្រូវសហការជាមួយអ្នកពាក់ព័ន្ធចុះស្រង់ស្ថិតិ និងជំរុញប្រជាពលរដ្ឋដែល មិនទាន់បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩តាំងពីដូសទី១ រហូតដល់ដូសជំរុញ ឬដូសទី៣ ដែលរួមមាន តាមបណ្ដាអាហារដ្ឋាន ភោជនីដ្ឋាន រោងចក្រ សហគ្រាស បុគ្គលិកអប់រំ សិស្សានុសិស្សតាមសាលារៀន កម្មករ កម្មការនីសំណង់ ព្រះសង្ឃតាមវត្តអារាមទាំងអស់ និងប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព នៃភូមិសាស្ត្រខណ្ឌកំបូល។
២. ត្រូវផ្សព្វផ្សាយដល់មន្ត្រីជួរមុខ ឱ្យត្រៀមចាក់ដូសទី៤ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងត្រូវរៀបចំចាក់ជូនដល់ ប្រជាពលរដ្ឋនាពេលឆាប់ៗ ខាងមុខនេះ។
៣. ត្រូវរៀបចំវិធានការការពារ ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវបន្តចែកម៉ាស់ ចាក់ផ្សាយសារអប់រំឱ្យបាន ទូលំទូលាយក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសតំបន់ដែលជាទីប្រជុំជន។ ក្នុងនោះផងដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភម៉ាស់ ចំនួន១០.០០០ម៉ាស់ ដល់រដ្ឋបាលខណ្ឌកំបូល ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង៤. បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង