ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំអាស៊ាន មកកាន់រាជធានីភ្នំពេញ
ភ្នំពេញ ៖ ថ្ងៃទី 12 ខែមករាឆ្នាំ 2022 ស្ថានទូតអូស្ត្រាលីប្រចាំ នៅទីក្រុងភ្នំពេញ មានសេចក្តីរីករាយស្វាគមន៍ ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំអាស៊ាន ឯកឧត្តម Will Nankervis មកកាន់កម្ពុជា។
ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ឯកអគ្គរាជទូត Nankervis នឹងជួបជាមួយមន្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីការគាំទ្ររបស់អូស្ត្រាលី សម្រាប់កម្ពុជា ក្នុងអំឡុងឆ្នាំដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននេះ ព្រមទាំងការងាររបស់ យើងក្នុងការអនុវត្តភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-អូស្ត្រាលីផងដែរ។
អូស្ត្រាលី គាំទ្រអាស៊ាន ដ៏រឹងមាំ និងធន់ ដែលជាស្នូល របស់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងរីករាយនឹងរង់ចាំ ធ្វើការជាមួយកម្ពុជា អំឡុងឆ្នាំដែលកម្ពុជា ធ្វេីជាប្រធានអាស៊ាននេះ៕