ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងទិសដៅការងារបន្ដ របស់គណៈចលនាមហាជន

45

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងទិសដៅការងារបន្ដ របស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្ដិភាព ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម លោកជំទាវអនុប្រធានគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ ប្រធានគណៈទាំងបួន ចំណុះគណៈចលនាមហាជន ឯកឧត្តម តំណាងអគ្គលេខាធិការដ្ឋាន ព្រមទាំងសមាជិក-សមាជិកា ដែលជាសមាជិកជាច្រើនរូបទៀត ។

ជាមួយនឹងរបាយការណ៍វឌ្ឍនភាពក្នុងឆ្នាំកន្លងមក, អង្គប្រជុំបានផ្ដោតយកចិត្តទុកដាក់សំខាន់ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩
ឲ្យខាងតែបាន ដើម្បីធ្វើឲ្យមានប្រក្រតីភាពនៃ
ជីវភាពសង្គម តាមកន្លងថ្មីសំដៅបង្កបរិយាកាសល្អប្រសើរ និងជោគជ័យ សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ .សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះឲ្យទទួលបានលទ្ធផលល្អប្រសើរឡើងផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង