វិនិយោគិន បានពិភាក្សាស្វែងយល់បន្ថែម ពីការវិវត្តថ្មីៗ នៃបរិស្ថានវិនិយោគនៅកម្ពុជា ជាពិសេស ច្បាប់ស្តីពីវិនិយោគថ្មី
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិន ដែលជាសមាជិក សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជានិងវិនិយោគិនទូទៅ ដើម្បីផ្តល់ឱកាសឱ្យ តំណាងក្រុមហ៊ុន ជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ក៏ដូចជាវិនិយោគិនដទៃទៀត បានពិភាក្សាស្វែងយល់បន្ថែម ពីការវិវត្តថ្មីៗ នៃបរិស្ថានវិនិយោគនៅកម្ពុជា ជាពិសេស ច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រ ឡាយព្រហស្ថលេខា ប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ៕