ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវតំណាងរាស្រ្ត មណ្ឌលភ្នំពេញ និងលោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាជនទីទ័លក្រ៥០គ្រួសារ នៅសង្កាត់បឹងកេងកងទី២

249

 

ភ្នំពេញ៖ក្រុមគ្រួសារបងប្អូនប្រជាជនក្រខ្សត់ចំនួន៥០គ្រួសាររស់នៅសង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញត្រូវទទួលបានការអាណិតអាសូរពីសំណាក់លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង ជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង និង លោកធឹម សំអានអភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌព្រមទាំងប្រធាន អនុប្រធានការិយាល័យ .មន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើនរូបទៀតដោយបានចុះជួបសំណេះសំណាលនិងយកអំណោយទៅចែកជូនដល់ពួកគាត់នៅសង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ។

លោកជំទាវតំណាងរាស្រ្តមណ្ឌលភ្នំពេញនិងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ។

ក្នុងឱកាសនោះលោកចៅសង្កាត់បឹងកេងកងទី២បានមានមតិដោយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវតំណាងរាស្រ្តមណ្ឌលភ្នំពេញនិងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកងនិងថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសអ្នកទីទាល់ក្រ និង ជនចាស់ជរា។ល។និង។ល។

មានមតិសំណេះសំណាលនាពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថាសកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថាថ្វីត្បិតអំណោយទាំងអស់នេះមានបរិមាណមិនច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និងលោកជំទាវតំណាងរាស្រ្តមណ្ឌលភ្នំពេញហើយអំណោយនេះនិងបានជួយចែករំលែកការលំបាកបានមួយគ្រាផងដែរនៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយសូមអោយបងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង