ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ត្រូវបញ្ជូនទៅតុលាការ ក្នុងករណីឆក់កាបូបលុយជិត១ម៉ឺនដុល្លារ

99


​ភ្នំពេញ​៖នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​​ឆក់​កាបូបស្ពាយ​ ពីស្រ្តីវ័យក្មេងម្នាក់ សរុប​លុយ​និង​គ្រឿងអលង្កា​ ជិត​១​ម៉ឺន​ដុល្លារ ។ ជនសង្ស័យដែលជាសិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ត្រូវបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី៩ខែកញ្ញា ដើម្បីចាត់ការតាមច្បាប់។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូបស្ពាយ​ ម៉ាក​MK​ ពណ៌​ ស​ សរុប​លុយ​និង​គ្រឿងអលង្កា​ ជិត​១​ម៉ឺន​ដុល្លារ​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៤​ ផ្លូវ​លេខ​១១០​ ក្រុម​ទី​១​ ភូមិ​១​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​១៥​និង​២០​នាទី​។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​ ២០​នាទី​ នៅ​ចំណុច​មុខ​ផ្សារ​TK​ ផ្លូវ​លេខ​៣១៥​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ស្រេង​ ហេង​ពី​ ហៅ​ពី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ​វត្ថុ​តាង​ដកហូត​រួម​មានៈ​ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ ពណ៌​ខ្មៅ​ ឆ្នាំ​ផលិត​២០១៩​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1HA-1939​ ។​ ភស្តុ​តាង​ជា​របស់​ជន​រង​គ្រោះ​ដែល​ចាប់​យក​បានៈ​ ទូរស័ព្ទ​ដៃ​ម៉ាក​NOKIA​ ចំនួន​១​ កូន​កាបូបដៃ​តូច​មាន​រូប​កូន​ដំរី​ ពណ៌​ឈាម​ជ្រូក​ចំនួន​ ១,​ ប្រាក់​ដុល្លារ​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​,​ ខ្សែ​ក​ធ្វើ​ពី​លោហធាតុ​ ពណ៌​លឿង​ស្លេក​ មួយ​ខ្សែ​មាន​បន្តោង​ចំនួន​២,​ បន្តោង​តូច​រាង​បេះដូង​ធ្វើ​ពី​លោហធាតុ​ ពណ៌​លឿង​ស្លេក​ និង​ បន្តោង​ដាំ​ត្បូង​ ពណ៌​ស​ ធំ​ចំ​កណ្តាល​និង​មាន​ត្បូង​តូចៗ​ជុំវិញ​ចំនួន​១២​គ្រាប់​,​ ចិ​ញ្ជៀ​ន​ផ្លា​ក​ទី​ន​ មាន​ដាំ​ត្បូង​ពណ៌​ស​ ចំនួន​ ៣​គ្រាប់​,​ ខ្សែដៃ​ធ្វើ​ពី​លោហធាតុ​ ពណ៌​ស​ មាន​ដាំ​ត្បូង​ ពណ៌​ស​ ចំនួន​ ៣១​គ្រាប់​។​
ជន​រង​គ្រោះ​ឈ្មោះ​ ចាង​ គឹ​ម​ណៃ​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​៥៩៨​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​ លក់​គ្រឿងសំអាង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង