ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រសៀលថ្ងៃទី១៤ ខែមករា និង បណ្តាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមករា

37

 

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៖ ២៧ ធ្នូ ២០២១ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និង សម្រាប់ខេត្តដទៃ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ក្រសួងអប់រំ បានជម្រាបជូនលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ក្នុងកម្មវត្ថុ ៖ ការអញ្ជើញមកទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៥និង០០ នាទី និងនៅខេត្តដទៃទៀត នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង