រដ្ឋបាលរាជធានីភ្នំពេញ ជូនពរ សម្តេចក្រឡាហោម ស ខេង នៃឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧១ ឆ្នាំ ឈានចូល ៧២ ឆ្នាំ
ភ្នំពេញ ៖ នាថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ គឺជាទិវា ដ៏មហាមង្គលសួស្ដី នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៧១ ឆ្នាំ ឈានចូល ៧២ ឆ្នាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ចូលរួមជាមួយរាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់ និងបានបំពេញតួនាទីស្នូលដ៏សំខាន់ ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការរក្សាសន្តិសុខ-សណ្ដាប់ធ្នាប់ ការទប់ស្កាត់បដិវត្តន៍ពណ៌ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតសម្រេចបាននូវ ស្នាដៃ និងសមិទ្ធផលជាច្រើន ជូនជាតិមាតុភូមិគួរឱ្យស្ញប់ស្ញែងជាទីបំផុត៕