លោកស្រីតំណាង រាស្រ្តមណ្ឌលភ្នំពេញ និងលោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋទីទ័លក្រ ៣០គ្រួសារ នៅសង្កាត់បឹងកេងកងទី១..!
ភ្នំពេញ ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ រស់នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញត្រូវទទួលបាន ការអាណិតអាសូរពី សំណាក់លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង ជាអនុប្រធានក្រុមការងារចុះជួយ ខណ្ឌបឹងកេងកង និង លោកធឹម សំអានអភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ ព្រមទាំងប្រធាន អនុប្រធានការិយាល័យ .មន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើន រូបទៀតដោយ បានចុះជួបសំណេះសំណាលនិងយកអំណោយ ទៅចែកជូនដល់ពួកគាត់នៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២២នេះ។
លោកស្រីតំណាងរាស្រ្តមណ្ឌលភ្នំពេញនិងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែក អំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម .មី១កេស.ទឹកត្រី.ទឹកសុីអុី.ម៉ាស.ត្រីខកំប៉ុង.អំបិល.ផងដែរ។
ក្នុងឱកាសនោះចៅសង្កាត់បឹងកេងកងទី១ បានមានមតិដោយថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រីតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយ ខណ្ឌបឹងកេងកងនិងថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសអ្នកទីទ័លក្រ និង ជនចាស់ជរា។ល។និង។ល។
មានមតិសំណេះសំណាលនាពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍ តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ លោកអភិបាលខណ្ឌបឹងកេងកង បន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនច្រើនក្ដី តែនេះគឺជាទឹកចិត្ត អាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និងលោកជំទាវតំណាងរាស្រ្តមណ្ឌលភ្នំពេញ ហើយអំណោយនេះ និងបានជួយចែករំលែក ការលំបាកបានមួយគ្រាផងដែរ នៅពេលបងប្អូនជួប ការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងថា ដោយសូមស្នើ អោយបងប្អូនបន្ត ចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ៕