ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះ​អង្គ​ម្ចាស់​ Andrew​ ជាព្រះរាជបុត្រ​របស់​ម្ចាស់​ក្ស​ត្រី​ Elizabeth​ របស់​ចក្រភព​អង់គ្លេស​ ត្រូវ​បាន​ដក​តំណែង​ជា​រាជវង្ស​ និង​យោធា​ ហើយក្លាយជា​ពលរដ្ឋ​ធម្មតា​ម្នាក់​

102

 

ចក្រភព​អង់គ្លេស ៖ សារព័ត៌មានReuters បានចេញផ្សាយព័ត៌មានថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ គ្រួសារ​រាជវង្ស​បាន​កាត់​ផ្តាច់ទំនាក់ទំនង​យោធា​ និង​ការ​ឧបត្ថម្ភ​របស់​ព្រះ​អង្គ​ម្ចាស់​ Andrew​ ហើយ​បាន​និយាយ​ថា​ ទ្រង់​នឹង​លែង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ “​ព្រះ​អង្គ​ម្ចាស់​”​ ខណៈ​ដែល​ទ្រង់​ជា​ព្រះរាជបុត្រ​របស់​ម្ចាស់​ក្ស​ត្រី​ Elizabeth​ ទទួល​រង​ពាក្យបណ្តឹង​ក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​ចោទប្រកាន់​ពី​បទ​បំពាន​ផ្លូវភេទ ​។​

​ព្រះ​អង្គ​ម្ចាស់​ Andrew​ មាន​ព្រះ​ជន្ម​ ៦១​ឆ្នាំ​ ជា​ព្រះ​អង្គ​ម្ចាស់​ Duke​ of​ York​ ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តួនាទី​សាធារណៈ​កាលពី​ឆ្នាំ​ ២០១៩​ ដោយសារ​តែ​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជនល្មើស​ផ្លូវភេទ ​របស់​សហរដ្ឋអាមេរិក​​ដែល​មានឈ្មោះ​ថា​ Jeffrey​ Epstein​ ហើយ​បន្ទាប់​ពី​ការ​សម្ភាសន៍​ទូរទស្សន៍​ BBC​ ដែល​មាន​ ឥទ្ធិពល​អាក្រក់​ ព្រះ​អង្គ​សង្ឃឹមថានឹង​សាង​ភាព​ស្អាតស្អំ​របស់​ទ្រង់​វិញ​។​

​វិធានការ​ដែល​ធ្វើ​ឡើង​ដោយ​គ្រួសារ​រាជវង្ស​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ន័យ​ថា​ ពេល​បច្ចុប្បន្ន​នេះ ​ទ្រង់​បាត់បង់​ទំនាក់ទំនង​រាជវង្ស​ទាំងអស់​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ រាជ​រាំង​ Buckingham​ បាន​និយាយ​ថា​ ​ដោយ​មានការ​ឯកភាព​ និង​យល់ព្រម​ពី​ម្ចាស់​ក្ស​ត្រី​ ទំនាក់ទំនង​ផ្នែក​យោធា​ និង​ឋានៈ​ជា​រាជវង្ស​របស់​ព្រះ​អង្គ​ម្ចាស់​ The​ Duke​ of​ York​ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ក្ស​ត្រី​វិញ​”​។​ “​ព្រះ​អង្គ​ម្ចាស់​ The​ Duke​ of​ York​ មិន​អាច​បំពេញ​កាតព្វកិច្ច​សាធារណៈ​ណាមួយ​ឡើយ​ ហើយ​ក៏​ព្រះ​អង្គ​ម្ចាស់​ការពារ​ក្តី​នេះ​ ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ​” ៕

អត្ថបទដែលជាប់ទាក់ទង