ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ចាប់ឆ្កែ មាន់ និងគីង្គក់ជាច្រើនក្បាលខាំក បឺតឈាមស៊ីយ៉ាងសាហាវ នៅស្រុកកោះសូទិន

137
ខេត្តកំពង់ចាម​៖ ភាពភ្ញាក់ផ្អើល​មួយបានកើតឡើង ខណៈដែលបុរសម្នាក់ចាប់សត្វឆ្កែ មាន់ និងគីង្គក់ជាច្រើនក្បាលខាំក បឺតឈាមស៊ីយ៉ាងសាហាវ បង្កអោយប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង នៅស្រុកកោះសូទិន។
   ហេតុ​ការណ៍​នេះបានកើតឡើង​នៅ​ម៉ោង​១៩និង៣០​នាទី​យប់ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ទៅ​តាម​ឃ្លាំមើល​ផង​ដែរ។
   យុវជន​ខាងលើ​នេះឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ដោយ​បាន​ចាប់​កូន​ឆ្កែ​ហែក​ស៊ី​ទាំង​រស់​ចំនួន​៣​ក្បាល ស៊ី​គីង្គ​ក់​អស់​១​ក្បាល និង​ស៊ី​កូន​ឆ្មា​ទាំង​រស់​១​ក្បាល​ថែម​ទៀតផង។
   លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន​ បានប្រាប់​ថា មួយ​រយៈ​នេះ​យុវជន​ខាងលើ​បាន​ចេញពីផ្ទះ​ទៅ​លេង​ម្តាយ​នៅ​ភ្នំពេញ​ជា​ច្រើន​ថ្ងៃហើយ​?ផ្ទះ​នៅ​ភូមិ​កោះ​​ចិន​បាន​បិទទ្វារ​ចាក់សោ​ចោល លុះ​ត្រឡប់​មក​វិញ​ទើបតែ​៤​ទៅ​៥​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា បាន​ចេញ​ទៅ​ច្រូតស្មៅ​ជាមួយនឹងអ្នក​ជិតខាង ពេល​មក​វិញ​ក៏​ទិញ​ស្រា​ផឹក​ម្នាក់ឯង​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន។
   អធិការ​នគរបាល​ស្រុក​ប្រាប់​បន្ត​ថា យុវជន​នោះ​មុន​ផឹក​បាន​ប្រាប់​ទៅ​អ្នក​ជិតខាង​ថា សូម​ឲ្យ​ជួយ​ប្រាប់​​ដល់​សាច់ញាតិ​របស់​ខ្លួន​ថា «​ល្ងាច​នេះ​រូបគេ​ដូច​មិន​ស្រួលខ្លួន​ទេ សូម​ជួយ​ប្រាប់​ទៅ​បងប្អូន​ឲ្យ​បានដឹង ព្រោះ​ក្នុង​ខ្លួន​ដូច​មាន​មនុស្ស​ប៉ុន្មាន​នាក់​អ​ញ្ចឹ​ង​»​។ លុះ​ដល់​ម៉ោង​១៩:៣០​នាទី​យប់​ស្រាប់តែ​ឮ​សូរ​សម្លេង​ឆ្កែ​ស្រែក ពលរដ្ឋ​ក៏​នាំ​គ្នា​បញ្ចាំង​ភ្លើង​ពិល​មើល​ក៏​ឃើញ​យុវជន​នេះ​ហែក​កូន​ឆ្កែ​ស៊ី​ទាំង​រស់​ពិតជា​គួរ​ឲ្យ​ខ្លាច​។
   សូម​បញ្ជាក់​ថា កូន​ឆ្កែ​ដែល​ហែក​ស៊ី​ទាំង​រស់​ចំនួន​៣​ក្បាល ស៊ី​អស់​២​ក្បាល ក្នុង​នោះ​១​ក្បាល​ហែក​ខាំ​ស៊ី​ត្រង់​បំពង់ក​ហុតឈាម​ ស៊ី​គីង្គក់​ទាំង​រស់​ចំនួន​១​ក្បាល និង​ស៊ី​កូន​ឆ្មាទាំង​រស់​១​ក្បាលសត្វ​ទាំងនេះ​ជា​របស់​ខ្លួន​។
   ដោយ​ឃើញ​សភាព​បែប​នេះប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​រូប​លោក(ដមត្ថកិច្ច)ហើយ​ក៏​ចាត់​ឲ្យ​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​រាប និង​ប្រជា​ការពារ​ចុះ​ទៅ​ដល់​ផ្ទះ​នោះ តែ​មិនឃើញ​យុវជន​នោះ​នៅផ្ទះ​ទេ រហូត​ម៉ោង​២១;១៥​នាទី​យប់យុវជន​នោះ​ត្រឡប់មក​លើ​ផ្ទះ​​វិញ​ព្រមទាំង​បិទទ្វារ​ដេក​។ ដោយ​បារម្ភ​ប្រជាពលរដ្ឋ​ក្នុងភូមិ​​គ្រោះថ្នាក់​?សមត្ថកិច្ច​នៅ​​​ឃ្លាំមើល​រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ ក៏​ទៅ​គោះ​ទ្វារ​ឲ្យ​បើក ប៉ុន្តែ​យុវជន​នោះ​មិន​ព្រម​បើក​​ទេ ថែម​ទាំង​ឆ្លើយ​ថា​នៅ​ដេក​។
   លោក​អធិការ​​បញ្ជាក់​ថា ដោយ​យុវជន​នោះ​មិន​ទាន់​ប្រ​ព្រឹ​ត្ត​នូវ​ទ​ង្វើ​អ្វីមួយ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ គ្រាន់តែ​ឲ្យ​នៅ​តាម​ឃ្លាំមើល​រហូត ស្រាប់តែ​ម៉ោង​ប្រមាណ​១១​:០០ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ២០១៨ យុវជន​នោះ​ក៏​លើក​ពាង​ប្រហុក​បើក​ស៊ី​នៅ​មាត់​ច្រកចូល​ផ្ទះ​ឈើ ចំណែក​សមត្ថកិច្ច​មិន​ហ៊ាន​​ឡើង​ទៅ​ទេ​ដោយ​ខ្លាច​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​អាច​ខ្លាច​ជន​នេះ​មាន​កាំបិត ទោះជា​បែប​ណា​សមត្ថកិច្ច​នូវ​បន្ត​ឃ្លាំមើល​បន្ត​ទៀតរហូតឃាត់ខ្លួនបាន៕

អត្ថបទដែលជាប់ទាក់ទង