ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន ត្រៀមរៀបចំ ការប្រកាសខេត្តកែប ជាខេត្តអស់មីនមុនគេ

305

 

ខេត្តកែប៖ ឯកឧត្តម ព្រំ សុភមង្គល បានដឹកនាំក្រុមការងារ អាជ្ញាធរមីន និងមានការចូលរួមពី ក្រុមការងារអង្គការ NPA (Norwegian People’s Aid) នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ បានចុះពិនិត្យមើលការ បោសសម្អាតមីនរបស់ប្រតិបត្តិករ CMAC ដែលកំពុងប្រតិបត្តិការ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ តាមផែនការ ចម្ការមីនចំនួន ០៨ នឹងត្រូវបញ្ចប់ ការបោសសម្អាតទាំងអស់ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២។

ក្រៅពីការចូលរួមរបស់ម្ចាស់ជំនួយមុនៗ អង្គការ NPA ជាម្ចាស់ជំនួយ ចុងក្រោយ ដែលបានរួមចំណែកគាំទ្រ គម្រោងបញ្ចប់ ការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ ទាំងអស់ ក្នុងខេត្តកែប ដើម្បីឈានទៅប្រកាស ខេត្តកែប ជាខេត្តអស់មីនមុនគេ ក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង