ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កណ្តុរហិតមីន ឈ្មោះម៉ាហ្គាវ៉ាបានស្លាប់នៅថ្ងៃទី០៩ ខែមករា , ម៉ាហ្គាវ៉ា​ មានស្នាដៃរុករកឃើញគ្រាប់មីនចំនួន៣៩គ្រាប់​ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២៨គ្រាប់

62

 

ភ្នំពេញ ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា កណ្តុរឈ្មោះម៉ាហ្គាវ៉ា (MAGAWA)បានស្លាប់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដោយសារចាស់ជរា!។ កណ្តុរម៉ាហ្គាវ៉ាទទួលបានមេដាយមាស “the Gold Medal for bravery and Saving Human Lives” ពីអង្គការPDSAនៃចក្រភពអង់គ្លេស នៅឆ្នាំ2020! ម៉ាហ្គាវ៉ាកើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅប្រទេសTanzania និងបានមកដល់កម្ពុជានៅឆ្នាំ២០១៦ ដើម្បីបម្រើការងារដោះមីន។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ លោកអគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា “គម្រោងបោសសំអាតមីន ដោយប្រើប្រាស់សត្វកណ្តុរ ជាកិច្ចសហការ រវាងអង្គភាពស៊ីម៉ាក់ ជាមួយអង្គការAPOPO មកពីប្រទេសប៊ែលហ្សិក ។

កណ្តុរហិតមីនឈ្មោះម៉ាហ្គាវ៉ាបានទទួលមេដាយ​មាសការងារ កាលពីថ្ងៃទី២៥​ កញ្ញា​២០២០។
កណ្តុរហិតមីនរបស់អង្គភាពស៊ីម៉ាក់និងអង្គការAPOPOប៊ែលហ្សិក​ ឈ្មោះ​ ម៉ាហ្គាវ៉ា​ (Magawa)​ បានទទួលមេដាសការងារ ពីអង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស​ (PDSA)​! ម៉ាហ្គាវ៉ា​ មានស្នាដៃរុករកឃើញ គ្រាប់មីនចំនួន៣៩គ្រាប់​ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន២៨គ្រាប់​ នៅទិសខេត្តសៀមរាប​ និងខេត្តព្រះវិហារ។ មេដាយមាសនេះ​ បានធ្លាក់មកលើ កណ្តុរហិតមីនម៉ាហ្គាវ៉ា​ ជាលើកដំបូងគេ​ ដែលមេដាយនេះ​ផ្តល់ឱ្យសត្វដែលលះបង់ដើម្បីភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង