ដុតផ្ទះខ្លួនឯង បង្ករជាអគិ្គភ័យ ឆេះផ្ទះ៤ខ្នង
រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងដែលបានកើតឡើងនៅចំណុច ផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ លៀង ទិនធី ភេទ ប្រុស អាយុ ៣២ ឆាំ្ន មុខរបរ: ជាងសំណង់ ។
មូលហេតុ: បណ្តាលមកពីដុតផ្ទះខ្លួនឯងបង្ករជាអគិ្គភ័យ ។ ប្រភេទសំណង់: ឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រx៨ម៉ែត្រ ។ ខូចខាតសម្ភារៈ: ឆេះផ្ទះអស់ចំនួម០៤ខ្នងនឹងសំភារះអស់ទាំងស្រុង។
នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់របស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ ២១ រថយន្ត ស្មើរនឹង ៨៤ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ៕