តុលាការចេញដីកាឃុំខ្លួន អតីតសង្ឃ ពឿយ មេត្តា ចំនួន៦បទល្មើស តាមពាក្យបណ្ដឹង អន្តរាគមន៍របស់លោកស្រី សៀង ចាន់ហេង
ភ្នំពេញ ៖ នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២ តុលាការចេញដីកាឃុំខ្លួន អតីតសង្ឃ ពឿយ មេត្តា ចំនួន៦បទល្មើស តាមពាក្យបណ្ដឹង អន្តរាគមន៍របស់លោកស្រី សៀង ចាន់ហេង។ យោងតាមដីកាបញ្ជាឲ្យចូលខ្លួន លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យឈ្មោះ ពឿយ មេត្តា ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៧៥ មានអាសយដ្ឋានសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទៈ បរិហារកេរ្តិ៍ជាសាធារណៈ ប្រើប្រាស់ត្រាក្លែង,ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ ឯកសារសាធារណៈក្លែង, ញុះញង់ឲ្យមានការរើសអើង និងបាតុកម្ម តាមពាក្យបណ្ដឹង អន្តរាគមន៍របស់ឈ្មោះ សៀង ចាន់ហេង៕