ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី ឆក់ទ្រព្យសម្បត្តិតាម ផ្លូវសាធារណៈ ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួន

289

ភ្នំពេញ៖ ក្រោម​ការ​ដឹក​នាំ​ពី​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​កង​កម្លាំង​ចំណុះ​អោយ​អធិការ​ខណ្ឌ​ចុះ​ស្រាវជ្រាវ​តាម​មុខ​សញ្ញា​។

បន្ទាប់​ពី​មាន​ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​នៅ​ក្នុង​មូលដ្ឋាន​។ នៅ​ថ្ងៃចន្ទ​ ទី​​ ១៧​ ខែ​ មករា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៦នាក់​។

ជន​សង្ស័យ​ទី​១)ឈ្មោះ​ ស៊ូ​ ដេវីត​ ភេទ​ប្រុស​អាយុ​២០ឆ្នំា​ មុខរបរ​ជាង​ភ្លើង​ស្នាក់នៅ​ភូមិ​ប៉ប្រក់​ខាង​ត្បូង​សង្កាត់​កាកាប​ទី​១ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជន​សង្ស័យ​ទី​២)ឈ្មោះ​ ជួន​ សូម៉ាត្រា​ ហៅ​ចេក​ ភេទ​ប្រុស​អាយុ​២៥ឆ្នំា​មុខរបរ​នៅ​ផ្ទះ​ស្នាក់នៅ​ភូមិ​ប៉ប្រក់​ខាង​ត្បូង​សង្កាត់​កាកាប​ទី​១ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជន​សង្ស័យ​ទី​៣)ឈ្មោះ​ អៀង​ សាន់ថៃ​ ហៅ​ឆៃ​ ភេទ​ប្រុស​អាយុ​២៥ឆ្នំា​មុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។
ជន​សង្ស័យ​ទី​៤)ឈ្មោះ​ សោម​ វិចិត្រ​ ហៅ​ចិត្ត​ ភេទ​ប្រុស​អាយុ​៤២ឆ្នំា​មុខរបរ​សន្តិសុខ​ស្នាក់នៅ​មិន​ពិត​ប្រាកដ​។
ជន​សង្ស័យ​ទី​៥)ឈ្មោះ​ សំ​ សុផាត​ ហៅ​ ផា​ភេទ​ប្រុស​អាយុ​៣៥ឆ្នំា​មុខរបរ​ជាង​កាត់​កញ្ចក់​ស្នាក់នៅ​ភូមិ​ប៉ប្រក់​ខាង​ត្បូង​សង្កាត់​កាកាប​ទី​១ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជន​សង្ស័យ​ទី​៦)​ឈ្មោះ​ ជួន​ វីរៈ​ ហៅ​អូន​ ភេទ​ប្រុស​អាយុ​៣៣ឆ្នំា​មុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ម៉ូតូ​ម៉ាក​ហុង​ដា​ស្កុបពី​ចំនួន​០១គ្រឿង​,កាបូប​ចំនួន​០៤,អត្តសញ្ញាណ​ប័ណ្ណ​ចំនួន​០៤សន្លឹក​,កាត​ចាក់​វ៉ាក់​សាំង​ចំនួន​០៧សន្លឹក​,ប័ណ្ណ​ .ប.ស.ស.ចំនួន​០២សន្លឹក​និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុកំសាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ចាត់ការ​បន្ត​៕

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង