ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការប្រទេសរុស្ស៊ី ផាកពិន័យ Google ទាក់ទងនឹងការមិនព្រមលុប មាតិកា ដែលមានការហាមឃាត់

121

 

មូស្គូ៖ តុលាការក្រុងមូស្គូ កាលពីថ្ងៃចន្ទ បានបានឱ្យដឹងថា ខ្លួនបានបញ្ជា ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Alphabet ដែលជាមេធំរបស់ Google បង់ប្រាក់ចំនួន ៤លានរូប្លែ (ប្រហែល ៥២,៥២៦ដុល្លាអាមេរិក) សម្រាប់ការមិនព្រមដកហូតសិទ្ធិ ចូលប្រើប្រាស់មាតិកាដែល ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី ដែលជាការពិន័យចុងក្រោយបំផុត សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិកនេះ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថាប្រទេសរុស្ស៊ី បានព្យាយាមដាក់សម្ពាធទៅលើក្រុមហ៊ុន Big Tech ដោយមានការផាកពិន័យ ដោយផ្អែកលើប្រាក់ចំណូល ជាច្រើនទៅលើ Google និង Meta Platforms ចំពោះការខកខានម្តងហើយម្តងទៀត ក្នុងការលុបមាតិកា ដែលទីក្រុងម៉ូស្គូចាត់ទុកថាខុសច្បាប់។

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍បន្ថែមទៀតថា Google ត្រូវបានផាកពិន័យ ចំពោះការផ្តល់សិទ្ធិនូវការចូល ទៅកាន់តំណភ្ជាប់នៃគេហទំព័រ ដែលត្រូវបានគេហាមឃាត់៕

អត្ថបទដែលជាប់ទាក់ទង