ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយរងការរិះគន់រឿងឪពុក ចុះចោលជាង២០ ឆ្នាំ ស្រាប់តែ អូន​ម៉ី ឡាយ វីដេអូបណ្ដើរ យំរៀបរាប់បណ្ដើរថា នាងរស់នៅជាមួយអ្នកម្តាយ យ៉ាងកម្សត់គ្មានឪពុកនៅក្បែរដូចគេ ជារឿងមួយដក់ជាប់ ក្នុងចិត្តនាងអាចមិនភ្លេចបានឡើយ

262

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថា ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាស្រីសិុចសុីកញ្ញា អៀ ម៉េង​លិ ហៅ អូន​ម៉ី ដែលកាលពីពេលថ្មីៗនេះនាងបានធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងក្រោយនាងទម្លាយរឿងឪពុករបស់នាងបានចុះចេញចោលគ្រួសារជាង ២០ ឆ្នាំមកហើយ នាងរស់នៅជាមួយនិងអ្នកម្តាយ យ៉ាងកម្សត់គ្មានឪពុកនៅក្បែរដូចគេ ដែលជារឿងមួយដក់ជាប់ ក្នុងចិត្តនាងមិនភ្លេចឡើយ ។
ជាក់ស្ដែងក្រោយទម្លាយពីរឿងឪពុកចុះចេញពីផ្ទះចោលខ្លួននិងគ្រួសារ មហាជនជាច្រើនក៏បានបង្ហាញអារម្មណ៍សោកសៅចំពោះនាង ប៉ុន្តែក្នុងនោះក៏មានអ្នករិះគន់នាងជុំវិញរឿងនេះថា នាងចង់អោយឪពុកត្រឡប់មកវិញ ឬ ចង់បានទ្រព្យសម្បត្តិពីលោកឪពុកនាងប៉ុណ្ណោះ ក្រោយរងការរិះគន់ អូន​ម៉ី ក៏បានចេញមុខធ្វើការ Live វីដេអូបកស្រាយបដិសេធ និងរៀបរាប់ទាំងទឹកភ្នែកថា ៖ អ្វីដែល​ខ្ញុំ​និយាយ គឺ​បង្ហាញ​ឲ្យ​គាត់​(​ឪពុក​)​ឃើញថា គឺ​ពួកយើង​មិនបាន​មើលឃើញ​អ្វីដែល​គាត់​មាន​ទេ​។ គាត់​ត្រឡប់មកវិញ ប្រហែលជា​គាត់​គិតតែ​រឿង​ខ្ញុំ និង​ម៉ាក់​មើលឃើញ​ទ្រព្យ​របស់រប​គាត់​។ ប​ន្តែ​ង​ខ្ញំ គ្រាន់តែ​បញ្ជាក់ថា ខ្ញុំ​និង​ម៉ាក​ខ្ញុំ មិនដែល​មើល ឃើញ​តែរ​បស់​របរ​ឪពុក​នោះទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការចេញ​មក​បក​ស្រាយ​នាពេលនេះ គ្រាន់តែ​ចង់​បញ្ជាក់​ទៅកាន់​អ្នក​ដែល​និ​យា​យ​ប៉ះ.ពាល់​ម្ដាយ​របស់​នាង​តែប៉ុណ្ណោះ ​។
នាង​បន្តថា ទោះបីជា​ឪពុក​របស់​នាង​យកលុយ​រាប់​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ត្រឡប់មកវិញ ក៏​មិន​អាចធ្វើ​ឲ្យ​ម្ដាយកូន​ពួកគេ​សប្បាយចិត្ត​នោះដែរ បើ​មិនមាន​ចេតនា​ពិត​ក្នុងការ​ផ្ដល់​ភាពកក់ក្ដៅ​ដល់​គ្រួសារ ដែល​រង​នូវ​ភាព​រងា​អស់​ជាង​២០​ឆ្នាំ​មក​នោះ​។​នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​បន្តទៀត «ទោះបីជា​ប៉ា​យក លុយ​មក​រាប់លាន​ដុល្លារ​, គាត់​យកមក​អោយ​ខ្ញុំ ក៏​ខ្ញុំ​មិន​សប្បាយចិត្ត​ដែរ​។
អ្វីដែល​ខ្ញុំ​សប្បាយចិត្ត គឺ​ឲ្យ​គាត់​ត្រឡប់​មកវិញហើយ​ថ្នាក់ថ្នម​ខ្ញុំ តែ​វា​អត់​ដូច​អ្វីដែល​ខ្ញុំ​ចង់​បានទេ កូន​ណា​ដែលថា មិន​ចង់បាន​ឪ​ត្រឡបមកវិញ​? ប​ន្តែ​បើ​ត្រឡប់​មកវិញហើយ មានតែ​បញ្ហា និង​ភាព​ត្អួ​ញ​ត្អែ​រ ហើយ​ទុក​យើង​មិនមែនជា​កូន​ដដែល​ហ្នឹង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង