ឆ្លងចរន្តខ្សែភ្លើង ឆេះរថយន្តកាំម៉ារីមួយគ្រឿង
ខេត្តកំពង់ធំ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង០៣ នាទីព្រឹក មានរថយន្តមួយគ្រឿងម៉ាកកាំម៉ារីពណ៌មាស ផ្លាកលេខ ភ្នំពេញ ២N-៨៦០៤ បានធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប តាមបណ្ដាលផ្លូវជាតិលេខ៦ មកដល់ចំណុចគីឡូម៉ែតលេខ១៥៧-១៥៨ក្នុងភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្ដាលឲ្យផ្ទុះឆេះម៉ាស៊ីនខាងមុខតែម្តង អ្នកបើកបរឈ្មោះ សុំ ធូ ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិព្រែកគោល ឃុំស្វាយ ស្រុកពញ្ញៀឮ ខេត្តកណ្តាល ។
ខូចខាត ឆេះគ្រឿងម៉ាស៊ីនផ្នែកខាងមុខទាំងស្រុង ដោយសារមូលហេតុ បណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង ។
រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញជួយអន្តរាគមន៍ចំនួន១គ្រឿង មិនបានប្រើប្រាសទឹកទេ ដោយសារកម្លាំងបុស្តិ៍រដ្ឋបាល និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ បានយកបំពុងពន្លត់អគ្គិភ័យចំនួន ២បំពង់ជួយពន្លត់ទាន់ពេលវេលា៕